- 2019-10-09 04:45:36
- ព័ត៌មាន
មូលហេតុមួយចំនួនធ្វើឲ្យអត្រាកំណើតនៅជប៉ុនធ្លាក់ចុះ
- 2019-10-09 04:45:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុមួយចំនួនធ្វើឲ្យអត្រាកំណើតនៅជប៉ុនធ្លាក់ចុះ
ចន្លោះមិនឃើញ
អត្រាកំណើតរបស់ប្រទេសជប៉ុនកំពុងប្រឈមនឹងការធ្លាក់ចុះខ្លាំង គិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩ អត្រាកំណើតបានធ្លាក់ចុះចំនួន៥,៩ភាគរយ ស្របពេលដែលចំនួនស្រ្តីដែលមានអាយុអាចមានកូនបានកំពុងធ្លាក់ចុះ ស្រ្តីជាច្រើនផ្សេងទៀតពន្យាពេលយកកូន និងស្រ្តីខ្លះទៀតសម្រេចចិត្តមិនយកកូនតែម្ដង។
ក្នុងឆ្នាំ២០១៨ ចំនួនក្មេងកើតបាន៩១៨ ៣៩៧នាក់ តែនៅរយៈពេលប្រាំពីរខែដើមឆ្នាំ២០១៩នេះទើបកើតបានចំនួន៥១៨ ៥៩០នាក់ប៉ុណ្ណោះ ដែលកំណើននេះទាបជាងការរំពឹងទុករបស់រដ្ឋាភិបាល។
ការធ្លាក់ចុះនៃអត្រាកំណើតនេះមានតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកម្លេះនៅប្រទេសជប៉ុន មកដល់ឆ្នាំ២០០៥ អត្រាកំណើតមានត្រឹម១,២៦ភាគរយ និងនៅឆ្នាំ២០១៨ បានឡើងបន្តិចវិញមកត្រឹម១,៤២ភាគរយ ខណៈរដ្ឋាភិបាលចង់បានអត្រាកំណើតក្នុងរង្វង់១,៨ភាគរយ។
ទិន្ន័យរដ្ឋាភិបាលបញ្ជាក់ថាស្រ្តីជាច្រើនបានពន្យាពេលយកកូនដោយសារអ្នកទាំងនោះជាប់រវល់នឹងការងារ។ កាលពីឆ្នាំ១៩៧០ ស្រ្តីយកកូននៅ អាយុ២៥,៦ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០១៨ នៅអាយុ៣០,៧ឆ្នាំ។
ជប៉ុនជាប្រទេសដែលមានមនុស្សវ័យចំណាស់ច្រើនជាងគេមួយនៅលើពិភពលោក ពោលគឺមនុស្សមានវ័យ៦៥ឆ្នាំឡើងមានរហូតដល់២៨ភាគរយ។ ចំនួនប្រជាជនជប៉ុននៅឆ្នាំ២០១៨ មាន១២៦លាននាក់ ហើយបើអត្រាកំណើតនៅតែទាបបែបនេះ នៅឆ្នាំ២០៦៥ចំនួនប្រជាជនជប៉ុននឹងធ្លាក់មកត្រឹម៨៨លាននាក់វិញ៕