• 2019-10-09 07:46:02
  • ព័ត៌មាន

ចោរធ្វើស៊ី​ផ្លូវ​ចិត្ត! ទៅ​សុំ​បារីបែរជាឆក់​នាឡិកា​ដៃ​តម្លៃជាង៨សែនដុល្លារ​រត់​បាត់​

  • 2019-10-09 07:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិ​ជប៉ុន​ម្នាក់​ត្រូវ​ចោរ​នៅ​ទីក្រុង​ប៉ារីស ប្រ​ទេស​បារាំង​បន្លំលួច​នាឡិកាដៃតម្លៃជាង​៨​សែន​ដុល្លារ​ទៅ​បាត់ ខណៈ​​ចោរក៏បាន​ជ្រុះទូរសព្ទដៃនៅ​កន្លែង​កើត​ហេតុ។

កាលពី​ថ្ងៃទី​៨ ខែតុលា​ ឆ្នាំ២០១៩ កន្លង​ទៅមាន​បុរសម្នាក់​បាន​ដើរ​ទៅជិត​បុរស​ជាជនជាតិជប៉ុន​​នៅ​ក្បែរ​​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដែល​បុរសជនជាតិជប៉ុននោះស្នាក់នៅ និង​បាន​សុំ​បារី​មួយ​ដើម។

ភ្លាម​នោះ​បុរស​ខាងលើ​ក៏​បាន​ចាប់​ដៃ​បុរស​ជនជាតិ​ជប៉ុន​ និង​ឆក់យកនាឡិកា​ផលិត​នៅ​ប្រ​ទេស​ស្វីស​មួយ​ទៅ​បាត់ ដែល​នាឡិកា​នោះមាន​តម្លៃ​៨៤០ ០០០​ដុល្លារ។ ទោះ​យ៉ាង​ណាចោរ​ម្នាក់​នោះ​បាន​ជ្រុះ​ទូរសព្ទ​នៅ​កន្លែង​កើត​ហេតុ ហើយ​បុរសជនជាតិជាប៉ុន​រូបនោះ​ក៏​រើស​យក​ទៅ​ឲ្យ​សមត្ថកិច្ច​នៅ​ក្រុង​ប៉ារីស​ដើម្បី​ស្រាវជ្រាវ​បន្ត៕

ប្រភព៖ Channelnewsasia ប្រែសម្រួល​៖ ជំនោរ

មតិយោបល់