• 2019-10-10 02:57:33
  • ព័ត៌មាន

មិនធ្លាប់មាន! ពលរដ្ឋនៅទីក្រុងមួយ ត្រូវហាមមិនឲ្យបោកខោអាវ ៥ថ្ងៃ ព្រោះមូលហេតុនេះ

  • 2019-10-10 02:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទីក្រុង Surf City នៃ​រដ្ឋ North Carolina ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​ហាម​ប្រាម​មិន​ឲ្យ​បោក​ខោ​អាវ​ក្នុង​រយៈ​ពេល ៥​ថ្ងៃ។

យោង​តាម​សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ណែ​នាំ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ផ្អាក​ការ​បោក​ខោអាវ​សិន រហូត​ដល់​ពេល​ដែល​ក្រុម​ការងារ​បង្ហូរ​ជាតិ​ដែក​ចេញ​អស់​ពី​បណ្ដាញ​ទឹក​របស់​ទីក្រុង ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១១​នេះ។ ខណៈ​ពេល​ដែល​មាន​សារធាតុ​ដែក​ច្រើន​ក្នុង​ទឹក ការ​ទទួល​ទាន​ទឹក​នោះ​មិន​មាន​បញ្ហា​អ្វី​ដល់​មនុស្ស​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ខូច​ខោអាវ​ប្រសិន​បើ​ដាក់​បោក​ក្នុង​ម៉ាស៊ីន។ ទោះ​បី​ជា​ទឹក​ដែល​មាន​ជាតិ​ដែក​ខ្ពស់ មាន​សុវត្ថិភាព​ក្នុង​ការ​ផឹក​ក៏​ដោយ ប៉ុន្តែ​វា​មើល​ទៅ​កខ្វក់​ខ្លាំង​ណាស់​ដោយ​សារ​ពណ៌​លឿង​របស់​វា។

យ៉ាង​ណា​មិញ ក្នុង​សេចក្ដី​ប្រកាស​នេះ មិន​បាន​ពន្យល់​ថា​តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​ទឹក​នោះ​មិន​អាច​ប្រើប្រាស់​សម្រាប់​បោក​ខោអាវ​បាន​ទេ ប៉ុន្តែ​ធានា​ថា​នឹង​ខិតខំ​ពន្លឿន​ប្រតិបត្តិការ​បង្ហូរ​ជាតិ​ដែក​ចេញ​ពី​ក្នុង​ទឹក៕

ប្រភព៖ Foxnews ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី