• 2019-10-10 08:47:23
  • ព័ត៌មាន

ត្រី១ប្រភេទអាចរស់លើគោកដល់ ៤​ថ្ងៃ អាជ្ញាធរប្រកាសឲ្យសម្លាប់ភ្លាមៗបើចាប់បាន

  • 2019-10-10 08:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​ចម្លែក​មួយ​ប្រភេទ​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ប្រកាស​ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​សម្លាប់​ចោល​ភ្លាម​ៗ​ប្រសិន​បើ​ចាប់​បាន។

ត្រី​ដ៏​ចម្លែក​​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ Gwinnett កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​ក្នុង​បឹង​មួយ​ដែល​ជា​កម្មសិទ្ធ​ឯកិជន។ ផ្នែក​ធនធាន​សត្វ​ព្រៃ​នៃ​រដ្ឋ Georgia បញ្ជាក់​ថា​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ត្រី​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋ។ ត្រី​នេះ​ជា​ប្រភេទ Northern Snakehead ដែល​មាន​ប្រភព​ដើម​រស់​នៅ​ក្នុង​ទន្លេ Yangtze ប្រទេស​ចិន ដោយ​វា​អាច​លូត​លាស់​រហូត​ដល់​ប្រវែង ០,៩​ម៉ែត្រ ហើយ​អាច​ដក​ដង្ហើម​នៅ​លើ​គោក​រហូត​ដល់ ៤​ថ្ងៃ។

ការ​ប្រកាស​ឲ្យ​សម្លាប់​ត្រី​ប្រភេទ​នេះ​ភ្លាម​ៗ គឺ​ដើម្បី​ទប់​ស្កាត់​ការ​លុប​ពូជ​សត្វ​ក្នុង​តំបន់​ដោយ​សារ​តែ​ត្រី​នេះ អាច​ឡើង​ទៅ​លើ​គោក​និង ស៊ីសត្វ​ជា​អាហារ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី