• 2019-10-24 06:44:12
  • ព័ត៌មាន

កញ្ចប់ប្រម៉ូសិនដ៏អស្ចារ្យសម្រាប់ពិធីមង្គលការ ជាមួយស្រាបៀរ និងភេសជ្ជម៉ាកល្បីៗជាច្រើនប្រភេទ

  • 2019-10-24 06:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនខេមប្រ៊ូវ ដែលជាក្រុមហ៊ុន ផលិតស្រាបៀរ ភេសជ្ជៈ និងទឹកសុទ្ធធំជាងគេនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ហើយបានផលិត នូវផលិតផលដែលមានម៉ាកសញ្ញាល្បីៗ រួមមានផលិតផលម៉ាកល្បីៗ ទាំងនៅក្នុងស្រុក និង លំដាប់អន្តរជាតិ ដើម្បីផ្តល់ជាជម្រើស ដ៏សមស្របសម្រាប់តម្រូវការ របស់អតិថិជន រួមមានផលិតផល៖ ស្រាបៀរអង្គរ ( Angkor Beer) ស្រាបៀរកាស់ស្បែរ (Carlsberg) ស្រាបៀរហ្គីនណេស (Guinness) ស្រាបៀរប្លេក ផេនធ័រ ( Black Panther) ភេសជ្ជៈប៉េបស៊ី ( Pepsi) សេវិនអាប់ (7Up) និង មីរិនដា ( Mirinda) និងទឹកសុទ្ធអង្គរពូរ៉ូ (Angkor Puro) ផងដែរ។ នា រដូវកាលរៀបអាពាហ៍ពិពាហ៍ បានខិតចូលមកដល់ ហើយកាន់តែពិសេសសម្រាប់អតិថិជនផងដែរ ក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីពិសេស ថែមជូននៅក្នុងកម្មវិធីអាពាហ៏ពិពាហ៏ សម្រាប់ដៃគូរស្វាមី ភរិយាថ្មោងថ្មី ដែលបានជាវផលិតផលពីក្រុមហ៊ុន មានដូចជា៖

  • ជាវស្រាបៀរអង្គរកំប៉ុង ចំនួន២៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុងចំនួន៣កេស បន្ថែមដោយឥតគិតថ្លៃនិងសន្លឹកឆ្នោត១សន្លឹក។

  • ជាវស្រាបៀរអង្គរដប ចំនួន២៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុង ចំនួន១កេស បន្ថែមដោយឥតគិតថ្លៃនិងសន្លឹកឆ្នោត១សន្លឹក។

  • ជាវស្រាបៀរអង្គរ ស្តោតដបធំ ចំនួន២៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុង ចំនួន១កេស បន្ថែមដោយឥតគិតថ្លៃនិងសន្លឹកឆ្នោត១សន្លឹក។

  • ជាវស្រាបៀរប្លេកផេនធ័រ ចំនួន១៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុង ចំនួន១កេស បន្ថែមដោយឥតគិតថ្លៃនិងសន្លឹកឆ្នោត១សន្លឹក។

  • ជាវភេសជ្ជៈប៉េបស៊ី មីរិនដា និង សេវិនអាប់ ចំនួន១៥កេស នឹងទទួលបានភេសជ្ជៈ ចំនួន១កេស បន្ថែមដោយឥតគិតថ្លៃ និងសន្លឹកឆ្នោត១សន្លឹក។

  • ជាវស្រាបៀរកាស់ស្បែរកំប៉ុង ចំនួន១៥កេស នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក។

  • ជាវស្រាបៀរហ្គីនណេសកំប៉ុង ចំនួន១៥កេស នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ។

ក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតផ្សងសំណាង រង្វាន់ធំមានរថយន្តម៉ាក MAZDA 2 (ម៉ាដស្តា២) ដ៏ស្រស់ស្អាត១គ្រឿង និងរង្វាន់ជាទឹកប្រាក់សុទ្ធ ជាច្រើនរង្វាន់ ដូចជា៖ ១លានរៀល ២លានរៀល និង៥លានរៀល។ ហើយ ការចាប់ឆ្នោតផ្សងសំណាង នឹងត្រូវធ្វើឡើងនៅរៀងរាល់២ខែម្តង ដូចមាននៅក្នុងខិត្តប័ណ្ណខាងក្រោម៖

មតិយោបល់
អត្ថបទថ្មី