• 2019-10-28 00:38:46
  • ព័ត៌មាន

ចង់ទៅលេងក្រៅប្រទេស កុំភ្លេច ៥​កន្លែងនៅតៃវ៉ាន់ស្អាតបំផុត មិនគួររំលង

  • 2019-10-28 00:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​មាន​ការ​និយាយ​តៗ​គ្នា​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​យើង​គួរ​ទៅ​លេង​តៃវ៉ាន់​ឲ្យ​បាន​ម្ដង ដោយ​សារ​ទេសភាពទីក្រុង និង​ធម្មជាតិ​ដ៏​ស្រស់ស្អាត​។ កោះ​ដែល​មាន​ផ្ទៃ​ដី ៣៦ ១៩៣​គីឡូម៉ែត្រ​ការ៉េ​នេះ សម្បូរ​ទៅ​ដោយ​កន្លែង​កម្សាន្ដ​ដូច​ជា​ឡើង​ភ្នំ, បោះតង់, អ៊ុំ​ទូក​តាម​ទន្លេ និង​សកម្មភាព​ជា​ច្រើន​ទៀត​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ម្ដងហើយ ចង់​ទៅ​ម្ដង​ទៀត។

ខាងក្រោមនេះ គឺជា ៥​កន្លែង​ស្រស់ស្អាត​បំផុត​នៅ​តៃវ៉ាន់ មិន​គួរ​រំលង ៖

១. តំបន់ Alishan

កន្លែង​ដែល​ទេសចរ​ភាគ​ច្រើន​ មិន​រំលង​នៅ​តៃវ៉ាន់ គឺ​ភ្នំ​ខ្ពស់​បំផុតនៃ​តំបន់ជួរ​ភ្នំ Ali ឈ្មោះ Datashan មាន​កម្ពស់​ដល់ ២ ៦៦៣​ម៉ែត្រ​។ ភ្នំ​នេះមាន​ទេសភាព​ស្រស់ស្អាត​បំផុត ដែល​អំណោយ​ផល​ដល់​អ្នក​ចូលចិត្ត​ថត​រូប​ទេសភាព​ស្អាតៗ។

២. បឹង​ព្រះអាទិត្យ ព្រះចន្ទ

បឹង​ព្រះអាទិត្យ ព្រះចន្ទគឺ​ជា​បឹង​ធំ​ជាង​គេ​បំផុត​នៅ​កោះ​តៃវ៉ាន់ ដែល​ជា​តំបន់កុលសម្ព័ន្ធ Thao រស់នៅ។ ទេសចរ​ភាគ​ច្រើន​សម្រុក​នាំ​គ្នា​ទៅ​ទី​នោះ នៅ​ព្រឹក​ព្រលឹម​ដើម្បី​មើល​ថ្ងៃ​រះ​ដ៏​ស្រស់ស្អាត​រំលេច​លើ​ផ្ទៃ​បឹង។

៣. អគារ​ខ្ពស់​មើល​ទេសភាព Datunshan

នៅ​ទី​នេះ ទេសចរ​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ទីក្រុងតៃប៉ិ​ស្ថិត​ក្រោម​ពពក​អម​ដោយ​ជួរ​ភ្នំ​​ដ៏​ស្រស់ស្អាត។

៤. តំបន់​ជួរ​ភ្នំ​កណ្ដាល

តំបន់​ជួរ​ភ្នំ​កណ្ដាល គឺ​ជាជួរ​ភ្នំ​មួយ​ក្នុង​ចំណោម​ប្រាំ​នៅ​តៃវ៉ាន់។ ជាមួយ​នឹង​ទេសភាព​ពពក​ដ៏​ស្រស់ស្អាត អ្នក​ទេសចរ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​ដើម្បី​មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ។

៥. ភូមិឥន្ធធនូ

ភូមិ​ឥន្ធធនូ ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់ទាហាន​ចិន​ចូល​និវត្ត​រស់​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២​ ហើយ​បាន​ក្លាយ​ជា​តំបន់​ទាក់ទាញ​ទេសចរ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​ទាហាន​ម្នាក់​ឈ្មោះ Huang Yung-fu លាប​ពណ៌អគារ​រាប់រយ​ឲ្យ​ក្លាយ​ទៅ​ជា​ស្រស់​ឆើត​ឆាយ៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម