• 2019-10-28 01:33:02
  • ព័ត៌មាន

កូន​ព្យុះ​មួយ​នឹង​មក​ដល់​វៀតណាមនៅ​ថ្ងៃទី​៣១ និង​មាន​ឥទ្ធិពល​លើកម្ពុជា​នៅថ្ងៃទី​១ វិច្ឆិកា​

  • 2019-10-28 01:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 41

ចន្លោះមិនឃើញ

ក្រ​សួងធនធានទឹក​ឲ្យ​ដឹងថា​សម្ពាធ​ទាប​សកម្ម​មួយ​កំពុង​ចូល​មក​ដល់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​នឹង​វិវត្ត​ខ្លួន​ទៅជា​កូន​ព្យុះ​ទី​២២​ដែលមាន​ឈ្មោះ​ថា​ម៉ាត់​ម៉ូ​ ហើយ​នឹង​ចូល​មក​ដល់​ភាគ​ខាង​ត្បូង​វៀតណាម​នៅ​ថ្ងៃទី​៣១ ខែ​តុលា រួច​បន្ត​មាន​ឥទ្ធិពល​ចូល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា។

ក្នុង​សេចក្ដីជូន​ដំណឹង​របស់​ក្រ​សួង​ធនធានទឹក​ចេញ​ផ្សាយ​នៅព្រឹក​នេះ​ឲ្យ​ដឹងថា​កូន​ព្យុះ​ដែល​មក​ដល់​វៀតណាម​នៅ​ថ្ងៃទី៣១ ខែ​តុលា​នោះ​ នឹង​បាន​បន្ថយ​ឥទ្ធិពល​ទៅជា​សម្ពាធ​ទាប​សកម្ម​​ពេល​ចូល​មក​កម្ពុជា​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ក្រ​សួង​ថា​បាតុភូត​នេះ​នឹង​ធ្វើ​ឲ្យ​រាជធានីខេត្ត​នានា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្ត​បន្ទាប់​ពី​ថ្ងៃទី​១ ដល់ទី​៧ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្នុង​បរិមាណពី​មធ្យម​ទៅ​បង្គួរ និង​តំបន់​ខ្លះពី​បង្គួរ​ទៅ​ច្រើន​៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់