• 2019-10-30 02:11:14
  • ព័ត៌មាន

គួរឲ្យរន្ធត់! យន្ដហោះមួយគ្រឿង ធ្លាក់មកលើផ្ទះប្រជាជន បង្កជាអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ (មានវីដេអូ))

  • 2019-10-30 02:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​គួរឲ្យ​រន្ធត់​មួយ​ បាន​កើត​ឡើង​ក្រោយ​ពេល​ដែលយន្ដហោះ​មួយ​គ្រឿង​ប្រភេទ Cessna 414 បាន​ធ្លាក់​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​រដ្ឋ New Jersey សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១​ព្រឹក​ក្នុង​ទីក្រុង​ Colonia ដែល​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​បាត់​បង់​ជីវិត។ ចំណែក​ឯ​អ្នក​នាំពាក្យ​ប៉ូលិស Woodbridge Township បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​អ្នក​បើក​បរ​ខាង​លើ ហើយ​មិន​មាន​អ្នក​រង​របួស​ផ្សេង​ទៀត​នោះ​ទេ ដោយ​សារ​គ្មាន​អ្នក​រួម​ដំណើរ។ ក្រោយ​កើត​ហេតុ ក្រុម​ពន្លត់​អគ្គីភ័យ​បាន​ចុះ​ទៅ​ធ្វើ​ការ​បាញ់​ពន្លត់​ភ្លើង​ដែល​ឆាបឆេះ​ផ្ទះ​ប្រជាពល​រដ្ឋ។ ប៉ុន្តែ​ចំពោះ​អត្ត​សញ្ញាណ​របស់​អ្នក​បើកបរ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ ជុំវិញហេតុ​ការណ៍​នេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ដ​ជុំវិញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​កើត​ឡើង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Yahoo ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម