• 2019-10-31 04:26:15
  • ព័ត៌មាន

បរទេសម្នាក់ថា មកដល់ស្រុកខ្មែរ ភ្នំពេញមានភ្នំសំរាម

  • 2019-10-31 04:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ភ្នំពេញមានភ្នំច្រើន ក្នុងនោះមានភ្នំសំរាម»។ ពាក្យមួយឃ្លានេះ កើតចេញពីការលាន់មាត់របស់បរទេសដែលបានមកលេងប្រទេសកម្ពុជា ហើយប្រាប់ជនជាតិខ្មែរ។

លោក សាន ដារ៉ាវិត ស្ថាបនិកក្រុម «យុវជនសំរាម» បាននិយាយនៅក្នុងកម្មវិធីកៅអីក្ដៅ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ ឲ្យដឹងថា “ខ្ញុំមានមិត្តភ័ក្ដិបរទេសម្នាក់ធ្លាប់លាន់មាត់នៅពេលដែលឃើញគំនរសំរាម Mountain (ភ្នំ) គាត់ចង់ថា ភ្នំពេញមានភ្នំច្រើន ក្នុងនោះមានភ្នំសំរាម”។

លោក សាន ដារ៉ាវិត នៅក្នុងកិច្ចសម្ភាសន៍ នៃកម្មវិធី «កៅអីក្ដៅ»

«ក្នុងនាមខ្ញុំជាយុវជន ជាពលរដ្ឋខ្មែរម្នាក់ និយាយឲ្យត្រង់ខ្ញុំមានការខ្មាសអៀន។ នៅពេលលឺភាសាបរទេសនិយាយបែបលេងសើចចឹង ខ្ញុំអត់សប្បាយជាមួយគាត់ទេ ខ្ញុំមានការខ្មាសអៀន។ ដូច្នេះក្នុងនាមយើងជាយុវជនចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា ដើម្បីទីក្រុងភ្នំពេញគ្មានសំរាម» នេះជាការលើកឡើងបន្ថែមរបស់ លោក សាន ដារ៉ាវិត។

ទាក់ទងនឹង​បញ្ហា​សំរាម​នេះ លោក សានដារ៉ាវិត បាន​លើកឡើង​ថា ប្រមុខរាជរដ្ឋាភិបាល​បាន​យល់​ច្បាស់​អំពី​បញ្ហា​សំរាម ម៉្លោះហើយ​បាន​ជា​សម្ដេតេជោ បាន​ធ្វើ​កិច្ចការ​មួយ ដោយ​បាន​សម្រេចចិត្តដកសិទ្ធក្រុមហ៊ុនស៊ិនទ្រី មកគ្រប់គ្រងរបស់រដ្ឋ ហើយថានឹងប្រកាសឲ្យមានការដេញថ្លៃពីបណ្ដាក្រុមហ៊ុនផ្សេងៗ ដោយឲ្យមានយ៉ាងតិច៤ ដើម្បីចែកតំបន់គ្នាគ្រប់គ្រង។

គួរបញ្ជាក់ថា សម្ដេតេជោ​ ក្រោយពីសម្ដេចតេជោ សម្រេច​ដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុន ស៊ីនទ្រី គឺអង្គភាពស្វយ័តមួយរបស់រដ្ឋគ្រប់គ្រងកិច្ចការនេះជាបណ្ដោះអាសន្ន និងពេលណាមានស្ថេរភាពស្រួលបួលហើយ និងដាក់ឲ្យក្រុមហ៊ុននានាចូលដេញថ្លៃទទួលធ្វើសេវានេះ។ សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ក្រុមហ៊ុន ស៊ីនទ្រី ក៏អាចចូលរួមដេញថ្លៃបានដូចគ្នា តែថាមិនអនុញ្ញាតឲ្យកាន់កាប់ទាំងអស់ដូចមុននោះទេ។

គួរបញ្ជាក់ថា ទីក្រុងភ្នំពេញពីមុនមានទំហំតែ៣០០គីឡូម៉ែត្រការ៉េ តែថាបច្ចុប្បន្នមានរហូតដល់ ៦០០គីឡូម៉ែត្រការ៉េ ហើយសំរាមបានកើនឡើងជាលំដាប់ ដែលពេលបច្ចុប្បន្ននេះ សំរាមកើតមានប្រមាណជា ៣ពាន់តោនក្នុង១ថ្ងៃ៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម