- 2019-11-06 06:28:41
- ព័ត៌មាន
ក្រឡាប់ឡានផ្ងារជើង ជះត្រីពេញផ្លូវ តែគួរឲ្យសរសើរក្រោយពលរដ្ឋនាំគ្នាធ្វើរឿង១ (មានវីដេអូ))
- 2019-11-06 06:28:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡាប់ឡានផ្ងារជើង ជះត្រីពេញផ្លូវ តែគួរឲ្យសរសើរក្រោយពលរដ្ឋនាំគ្នាធ្វើរឿង១ (មានវីដេអូ))
ចន្លោះមិនឃើញ
ហេតុការណ៍ដ៏ចម្លែកមួយ បានកើតឡើងក្រោយពេលដែលឡានដឹកត្រីមួយគ្រឿងក្រឡាប់ផ្ងារជើងនៅភាគខាងត្បូងប្រទេសថៃក្នុងខេត្ត Krabi កាលពីថ្ងៃអាទិត្យកន្លងទៅ។
យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ Khlong Thom បង្កដោយឡានដឹកត្រីទម្ងន់ ២តោនពណ៌សមួយគ្រឿង។ អ្នកបើកបរ ត្រូវបានគេស្គាល់ថាមកពីខេត្ត Songkhla ដែលដឹកត្រីមកពីខេត្ត Phang Nga។ បុរសអ្នកបើកបរឲ្យដឹងថា នៅពេលកើតហេតុផ្លូវថ្នល់តំបន់នេះមានភាពរអិលខ្លាំង ទើបធ្វើឲ្យលោកមិនអាចគ្រប់គ្រងរថយន្ដបានហើយក្រឡាប់ដូចនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្រោយកើតហេតុអ្នកឃើញហេតុការណ៍នៅតំបន់នោះ បាននាំគ្នាជួយដួសត្រីដាក់ក្នុងធុង ដោយគ្មាននរណាម្នាក់ចាប់យកទៅផ្ទះនោះទេ។
នៅទីបំផុត រថយន្ដរងគ្រោះខាងលើ ត្រូវបានគេបញ្ឈរជើងឡើងវិញ ហើយពលរដ្ឋនាំគ្នាយកត្រីដាក់ទៅក្នុងឡានដើម្បីបន្ដដំណើរទៅមុខទៀត។ ទង្វើនេះ ត្រូវបានគេមើលឃើញថាផ្ទុយស្រឡះពីហេតុការណ៍កាលពីខែមករាកន្លងទៅ ដោយឡានដឹកស្រាក្រឡាប់ជះស្រាពេញផ្លូវ តែពលរដ្ឋបែរនាំគ្នាប្រមូលយករៀងៗខ្លួនទៅវិញ៕
សូមទស្សនាវីដេអូខាងក្រោម ៖