• 2019-11-06 09:50:16
  • សេដ្ឋកិច្ច

កម្ពុជា​នាំទំនិញទៅ​ចិន​៧ភាគរយ ខណៈនាំទៅ​អាម៉េរិក និង​អឺរ៉ុប​ជាង​២០​ភាគរយ​ដូចគ្នា​

  • 2019-11-06 09:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារជាតិនៃ​កម្ពុជា​ឲ្យ​ដឹងថា​ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗដូចជា សហរដ្ឋអាមេរិក មាន​២៩ភាគរយ សហភាពអឺរ៉ុប ២៤ភាគរយ ជប៉ុន៨ភាគរយ ចិន៧ភាគរយ អង់គ្លេស៧ភាគរយ កាណាដា៦ភាគរយ​ ថៃ៤ភាគរយ និង​វៀតណាម ២ភាគរយ។

(រូបភាព​៖ ហ្វេស​ប៊ុក​ធនាគារជាតិនៃកម្ពុជា)

ធនាគារជាតិ​នៃកម្ពុជា​នារសៀល​នេះ​បាន​សរសេរលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​​ទៀតថា​​មុខទំនិញចម្បងៗដែលនាំ​ចេញ​​រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ បរិក្ខារអគ្គិសនី កៅស៊ូ និងផលិតផលកសិកម្មផ្សេងទៀត។

ប្រ​ភព​ដដែល​បន្តថា​៖ «ជាមួយគ្នានេះ មុខទំនិញនាំចូលសំខាន់ៗមានដូចជា វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ យានយន្ត ប្រេងឥន្ធនៈ បរិក្ខារសំណង់ ម្ហូបអាហារនិងភេសជ្ជៈ និងជីកសិកម្មជាដើម ដែលនាំចូលពីប្រទេសចិន (៣៩%) ថៃ (១៥%) វៀតណាម (១៣%) ជប៉ុន (៥%) កូរ៉េខាងត្បូង (៣%) ឥណ្ឌូណេស៊ី (៣%) ហុងកុង (៣%) សិង្ហបុរី (២%) ម៉ាឡេស៊ី (២%) សហរដ្ឋអាមេរិក (២%) និងដាណឺម៉ាក (១%)»៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម