- 2019-11-07 02:11:53
- ព័ត៌មាន
អ៊ីតាលីក្លាយជាប្រទេសដំបូងគេ ដែលតម្រូវឲ្យសិស្សរៀនពីបម្រែបម្រួលអាកាសធាតុ
- 2019-11-07 02:11:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីតាលីក្លាយជាប្រទេសដំបូងគេ ដែលតម្រូវឲ្យសិស្សរៀនពីបម្រែបម្រួលអាកាសធាតុ
ចន្លោះមិនឃើញ
ចាប់ពីឆ្នាំក្រោយទៅ សិស្សានុសិស្សអ៊ីតាលីគ្រប់ថ្នាក់ទាំងអស់ នឹងតម្រូវឲ្យរៀនពីបម្រែបម្រួលអាកាសធាតុដើម្បីឲ្យប្រទេសនេះឈានមុខគេផ្នែកអប់រំបរិស្ថាន។
យោងតាមរដ្ឋមន្ត្រីក្រសួងអប់រំលោក Lorenzo Fioramonti ឲ្យដឹងថាគ្រប់សាលារដ្ឋទាំងអស់នឹងបញ្ចូលរយៈពេល ៣៣ម៉ោងទៅក្នុងកម្មវិធីសិក្សាដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ គោលគំនិតនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យពលរដ្ឋនាពេលអនាគត ចាំបាច់ត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចសម្រាប់ភាពអាសន្ននៃអាកាសធាតុ។ លើសពីនេះទៀត ការអភិវឌ្ឍប្រកបដោយចីរភាព ក៏នឹងត្រូវបញ្ចូលនៅក្នុងមុខវិជ្ជាជាច្រើនទៀតដូចជាភូមិវិទ្យា, គណិតវិទ្យា និងរូបវិទ្យាផងដែរ។
ជាមួយគ្នាដែរ ក្រសួងប្រកាសថា នឹងជួយអភិវឌ្ឍកម្មវិធីសិក្សាជាតិឡើងវិញដោយយកចិត្តទុកដាក់បន្ថែមទៀតចំពោះការប្រែប្រួលអាកាសធាតុនិងនិរន្តរភាព៕