• 2019-11-07 08:25:36
  • ព័ត៌មាន

ដែនជម្រក​សត្វព្រៃ​កែវ​សីមា មាន​កំណត់ត្រា​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

  • 2019-11-07 08:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​រដ្ឋមន្ត្រី​ក្រ​សួង​បរិស្ថាន​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​ដែន​ជម្រក​សត្វព្រៃកែវ​សីមា ខេត្ត​មណ្ឌល​គិរី មាន​ប្រ​ភេទ​សត្វ និង​រុក្ខជាតិ​សរុប​ជិត​១០០០​ប្រ​ភេទ មានទាំង​ថនិកសត្វ ល្មូន ត្រី សត្វល្អិត និង​ផ្សិត​ជាដើម។

(ដែនជម្រក​សត្វព្រៃកែវសីមា/រូបភាព៖ WCS Cambodia)

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួង​បរិស្ថាន​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ឯកឧត្តម​ថា៖ «តាមរយៈក្រុមអ្នកធ្វើប្រព័ន្ធពណ៌នា​(Taxonomic Group)​ប្រភេទសត្វ​បានបង្ហាញឱ្យឃើញនូវកំណត់ត្រាប្រភេទសត្វជាច្រើននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា សរុប ចំនួន ៩៥៩ប្រភេទ»។

ឯកឧត្តម​សរសេរ​បន្តថា​ថនិកសត្វ ៩៤ប្រភេទ ដើមឈើ និងរុក្ខជាតិនានា ២៦៧ប្រភេទ សត្វស្លាប ៣៥៦ប្រភេទ ល្មូន ៥៤ប្រភេទ ត្រី ៦៨ប្រភេទ សត្វឆ្អឹងកង ២៨ប្រភេទ សត្វល្អិត ៧៥ប្រភេទ និង​ផ្សិត ១៧ប្រភេទ៕

អត្ថបទ៖ ជំនោរ

មតិយោបល់
អត្ថបទពេញនិយម