• 2019-11-18 03:28:44
  • ព័ត៌មាន

រូបថត​ពីរ​សន្លឹក​បង្ហាញ​តំបន់ការពារទេសភាព​ក្នុង​ខេត្ត​តាកែវសម្បូរ​សត្វ​ស្លាប​ច្រើន​សន្ធឹក​

  • 2019-11-18 03:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​បរិស្ថាន​នៅ​ព្រឹកនេះ​បាន​ចុះ​ផ្សាយ​ពី​ចំនួន​សត្វ​កុក​ដ៏ច្រើន​នៅ​តំបន់​ការ​ពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្ត​តាកែវ ដែល​ទិដ្ឋភាព​នេះ​ថត​បាន​ដោយមន្ត្រី​ឧទ្យានុរក្ស​នៃមន្ទីរ​បរិស្ថាន​ខេត្ត​។

(រូបភាព៖ ក្រ​សួង​បរិស្ថាន)

ក្រ​សួង​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លូន​ថា៖ «​នៅពេលចុះល្បាតនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តតាកែវ ថតបានហ្វូងសត្វកុកចុះស្វែងរកចំណីយ៉ាងច្រើន និងរស់នៅដោយរីករាយ»។

គួរ​បញ្ជាក់ថា​ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ៨ ៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែល សម្បូរទៅដោយសត្វស្លាបព្រៃ។តំបន់ការពារទេសភាព បង្កើតឡើងដើម្បីធានាថែរក្សា និងការពារសោភ័ណភាព ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះនិងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការ ប្រើប្រាស់ប្រកបដោយ និរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាននិងសាធារណជនក្នុងការរួមចំណែក ដល់ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ»។

(រូបភាព៖ ក្រ​សួង​បរិស្ថាន)

បើ​តាម​ប្រ​ភព​ខាង​លើ​ ក្រសួងបរិស្ថាន កន្លងមក បានសហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ បានចុះទៅសិក្សាអំពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបានរកឃើញសត្វស្លាប ៤០ប្រភេទផ្សេងគ្នា ក្នុងនោះមានប្រភេទសត្វកុកក្រោងតូច-មធ្យមផងដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់