• 2019-11-21 01:51:45
  • ព័ត៌មាន

ត្រៀម​អាវរងាផង ពី​ថ្ងៃនេះ​ដល់​ទី​២៧ សីតុណ្ហភាព​នៅ​តំបន់​ខ្លះ​ទាប​ជាង​២០​អង្សាសេ​

  • 2019-11-21 01:51:45
  • ចំនួនមតិ 3 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹក​ឲ្យ​ដឹងថា​ពី​ថ្ងៃទី​២១ ដល់ថ្ងៃទី​២៧ ខែ​វិច្ឆិកា នេះ​តំបន់​មួយ​ចំនួន​ក្នុង​ប្រ​ទេស​កម្ពុជា​អាចមាន​សីតុណ្ហភាព​ទាប​បំផុត​នៅ​១៩​អង្សាសេ និង​ខ្ពស់​បំផុត​នៅ​៣១​អង្សាសេ។

ក្រ​សួង​ធនធានទឹក​ជូនដំណឹង​នៅ​ព្រឹក​នេះថា​ក្នុង​រយៈពេល​នេះ​បណ្ដាខេត្ត​នៅ​ទំនាប​ភាគ​កណ្ដាល​ ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និង​ខ្ពង់​រាប​ភាគ​ឦសាន​ធាតុអាកាស​ពេលព្រឹក​មាន​សីតុណ្ហភាព​អប្បបរមាន​ពី​១៩ ដល់​២១​អង្សាសេ និង​សីតុណ្ហភាព​អតិបរមាន​ពី​២៧​ទៅ​២៩​អង្សាសេ។

ដោយ​ឡែក​តំបន់​ទំនាប​ភាគខាង​ក្រោម និង​មាត់​សមុទ្រសីតុណ្ហភាព​អប្បបរមាមាន​២២​ទៅ​២៤អង្សាសេ និង​អតិបរមា​មាន​ពី២៩ ទៅ​៣១​អង្សាសេ៕

អត្ថបទ៖ ជំនោរ

មតិយោបល់