• 2019-11-22 08:41:48
  • ព័ត៌មាន

ចាយពេលមិនដល់១សប្ដាហ៍ផង តែសប្បាយហួស នៅកន្លែងសំខាន់ៗ និង​ភ្លក់ម្ហូបឆ្ងាញ់ៗនៅឥណ្ឌូនេស៊ី

  • 2019-11-22 08:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីនេះ​ក្រសួងទេសចរណ៍​ប្រទេស​ឥណ្ឌូនេស៊ី និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា​បាន​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​មួយ​ ដោយ​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​មក​ពី​ស្ថាប័ន​ផ្សេងៗ​ រួមទាំង​ YouTuber Vlogger ជា​ច្រើន​នាក់ទៅ​ធ្វើ​ទស្សនកិច្ច​ និង​ឈ្វេងយល់​ពី​ប្រទេស​នេះ។

ដំណើរ​ទស្សនកិច្ច​រៀបចំ​ឡើង​ជា​លក្ខណៈ​ FamTrip របស់​ក្រសួងទេសចរណ៍​ឥណ្ឌូនេស៊ី​នេះ​ក៏​មាន​ការ​សហការគាំទ្រ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្បី Citilink ដោយ​ធ្វើ​ដំណើរ​ហោះ​ត្រង់​ពី​កម្ពុជា​ ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ចំណាយ​ពេល​មិន​ដល់​ ៣​ម៉ោង​ទេ។

ក្នុង​ដំណើរ​កម្សាន្ត​នេះ​ ក្រុមអ្នកសារព័ត៌មាន​ និង​ YouTuber កម្ពុជា​បាន​ទៅ​ដល់​កន្លែង​កម្សាន្ត​ជា​ច្រើន​ រួមមាន​ទាំង​រមណីយដ្ឋាន​ល្បី​ប្រចាំ​ទីក្រុង​ចាកាតា សារមន្ទីរ​ ក៏ដូចជា​បាន​ទៅភ្លក់អាហារ​ឆ្ងាញ់ៗ​ និង​ស្នាក់​នៅ​សណ្ឋាគារ​ដ៏ប្រណីតលំដាប់​ផ្កាយ​ ៥ មាន​ឈ្មោះ​ថា​ Mulia Senayan ដែល​ស្ថិត​ក្នុង​ទីក្រុង​នេះផ្ទាល់។

សណ្ឋាគារ Mulia Senayan
សណ្ឋាគារ Mulia Senayan

សូម​បញ្ជាក់​ផងដែរ​ថា​ កម្មវិធី FamTrip នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០១៩ គឺ​ផ្ដោត​តែ​ក្នុង​ទីក្រុង​ចាកាតាតែមួយគត់។

សូម​ទស្សនា​ដូច​តទៅ នូវ​រូបភាព​នៃ​ដំណើរ​កម្សាន្ត​ FamTrip ក្នុង​ទីក្រុង​ចាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី៖

*កំពង់ផែ Marina Harbour Ancol

*ទស្សនីយភាពលើកោះ Ayer

*កន្លែងកម្សាន្ត Seaworld

*កន្លែងកម្សាន្ត Dunia Fantasi (DuFan)

*ញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន Plataran Restaurant Menteng

*សារមន្ទីរ Wayang

*រមណីយដ្ឋាន Monas (National Monument)

*ទស្សនាការសម្ដែង Jakarta International Performing Art

*Car-Free Day (ថ្ងៃដែលមិនអនុញាតិឲ្យរថយន្តធ្វើចរាចរណ៍)

*សារមន្ទីរ Textile Museum

*ទស្សនារបៀបឆ្លាក់ពណ៌លើក្រណាត់

*ផ្សារ Tamrin City

អត្ថបទ៖ យី សុធារី

មតិយោបល់