- 2019-11-25 04:15:00
- ព័ត៌មាន
រូបពិត និងរូបក្នុងអនឡាញខុសគ្នាស្រឡះ តែនៅអះអាងថា មកពីមួយរយៈនេះបាក់សម្រស់
- 2019-11-25 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបពិត និងរូបក្នុងអនឡាញខុសគ្នាស្រឡះ តែនៅអះអាងថា មកពីមួយរយៈនេះបាក់សម្រស់
ចន្លោះមិនឃើញ
ទោះបីជាកម្រងរូបភាពអនឡាញ និងនៅខាងក្រៅខុសគ្នាប្រៀបដូចជាមនុស្ស២នាក់ក៏ដោយ ប៉ុន្តែម្ចាស់សាមីខ្លួននៅតែអះអាងថានោះគឺជារូបរបស់ខ្លួន។
មុននេះបន្តិច នារីម្នាក់មកពីប្រទេសចិន បានចែករំលែកពីបទពិសោធណ៍ស្រលាញ់គ្នាតាមអនឡាញដ៏ជូរចត់របស់ខ្លួន។ តាមនោះដែរ ទើបតែនិយាយគ្នាបានប៉ុន្មានម៉ាត់ បុរសម្ខាងទៀតនោះ ក៏ស្រាប់តែផ្ញើរូបមួយសន្លឹកមកដែលអះអាងថាជាខ្លួនលោក ហើយរូបនោះស្អាតមិនចាញ់តារាសម្ដែងនោះឡើយ។
ឯខាងស្រីវិញ សួរថាអ្នកណាបេះដូងមិនដុកដាក់បើមានបុរសសង្ហាយ៉ាងនេះមកតាមសាសងនោះ។ យ៉ាងណាក្ដី បញ្ហាក៏ចាប់ផ្ដើមកើតឡើងនៅពេលខាងស្រីចង់វីដេអូខលទៅខាងប្រុស តែត្រូវគេបដិសេធយ៉ាងដាច់អហង្ការ។ នារីរូបនេះនៅតែមិនយល់ថាហេតុអ្វីស្អាតប៉ុណ្ណឹងហើយ ម៉េចក៏មិនហ៊ានឲ្យឃើញមុខ។
យ៉ាងណាក្ដី មួយរយៈក្រោយមកទើបមនុស្សស្រីដែលជាជនរងគ្រោះដឹងថា រូបភាពដែលស្អាតដូចតារានេះ គឺជារូបរបស់វេជ្ជបណ្ឌិតល្បីឈ្មោះម្នាក់លើបណ្ដាញសង្គម ហើយបុរសដែលស្រលាញ់នាងនោះ គឺជាមនុស្សក្លែងក្លាយនោះទេ។ ប៉ុន្តែនៅពេលត្រូវគេសួរដេញដោល បុរសរូបនេះបែរជាបកស្រាយថា ខ្លួននិងមនុស្សក្នុងរូបគឺជាមនុស្សតែមួយ គ្រាន់តែមួយរយៈនេះលោករៀងបាក់សម្រស់បន្តិចប៉ុណ្ណោះ៕