• 2019-11-25 06:58:40
  • ព័ត៌មាន

ប្រជាជនច្រើននិង​រឿង​អាកាសធាតុ អាម៉េរិក​នឹង​ប្រ​ឈមបញ្ហា​ធំ​មួយ​​ចាប់ពី​ឆ្នាំ​២០៧១

  • 2019-11-25 06:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្នែក​ខ្លះ​នៅ​សហរដ្ឋអាម៉េរិកនឹង​ប្រ​ឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ចាប់ពី​ឆ្នាំ២០៧១​ទៅ ដោយ​បណ្ដាល​មកពី​កំណើនចំនួន​ប្រ​ជា​ជន​ និងការ​ប្រែ​ប្រួលអាកាសធាតុ។

អាងស្តុកទឹក​ធំៗ​របស់​អាម៉េរិក​ចំនួន​៩៦​ក្នុង​ចំណោម​២០៤​នឹង​មិន​អាច​ផ្គត់​ផ្គង់​ទឹក​ប្រចាំ​ខែដល់​ប្រជា​ជន​បាន​ទៀត​នោះទេ​នៅ​ឆ្នាំ២០៧១។ ប្រ​ភព​ទឹក​ក្នុង​អាងទាំងនេះ​បាន​ពី​ទឹក​ភ្លៀង និង​ទឹក​ហូរ​ធ្លាក់ពី​ភ្នំ។

ការណ៍​មិន​អាច​ផ្គត់​ផ្គង់បាននេះដោយសារ​តែការ​កើន​ឡើង​នូវ​តម្រូវ​ការ​ប្រើ​ប្រាស់​ដោយ​ចំនួន​ប្រ​ជា​ជន​កើន​ឡើង ការ​ធ្លាក់ចុះនៃបរិមាណទឹក​ភ្លៀង និង​កម្រិត​រំហួត​មាន​កាន់​តែ​ខ្ពស់​ដោយ​សារ​ការ​កើន​ឡើង​នៃកម្ដៅ​ផែន​ដី។

​ដើម្បី​ដោះ​ស្រា​យបញ្ហា​នេះ ក្រុមអ្នកស្រាវ​ជ្រាវ​ផ្ដល់​យោបល់​ឲ្យ​​កាត់​បន្ថយ​ទឹក​លើ​វិស័យ​កសិកម្ម ដោយ​ថា​វិស័យ​នេះ​មួយ​ប្រើ​ប្រាស់ទឹក​៧៥ភាគ​រយ​នៃ​ទឹក​ដែល​មាន៕

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់