• 2019-11-26 02:56:27
  • ព័ត៌មាន

មិនជឿកុំប្រមាថ៖ ផ្កាចំប៉ី ៤ស្រទាប់ក្លាយជាវត្ថុស័ក្ដិសិទ្ធិ​ធ្វើ​ឲ្យប្រជាជនឥណ្ឌូនេស៊ីគោរពបំផុត

  • 2019-11-26 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា​ចំប៉ី​ គឺ​ជា​ផ្កា​មាន​ក្លិន​ក្រអូប​ និង​ពេញ​និយម​ដាំ​បំផុត​នៅ​តាម​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី។ ជាទូទៅ​គេ​តែង​ឃើញ​គេ​ យក​ផ្កា​នេះ​ទៅ​លម្អ​ លើ​សក់​ ឬ​ធ្វើ​ជា​កម្រង​ផ្កា​តូចៗ និង​ជាពិសេស​តុបតែង​នៅ​គេហដ្ឋាន និង​កន្លែង​ជា​ច្រើន​ទៅ​តាម​ការ​ចូលចិត្ត និងដើម្បីសោភ័ណភាព។

ទោះ​ជា​យ៉ាង​ណា បើ​ក្រឡេក​មក​មើល​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​ដែល​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម​ ពិត​ជា​មាន​ជំនឿ​ខ្លាំង​បំផុត​ចំពោះ​ផ្កា​ចំប៉ី។ ជាទូទៅ​ផ្កា​នេះ​មាន​ ស្រទាប់​សរុប​ ៥ ប៉ុន្តែ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី គេ​ជឿថា​ ​បើ​កាល​ណា​អ្នកណា​ម្នាក់​ប្រទះ​ឃើញ​ផ្កាចំប៉ី​ស្រទាប់ ៤​ នោះ​បាន​សេចក្ដី​ថា​ អ្នក​នោះ​នឹង​មាន​សំណាង​ធំ​ ជួប​រឿង​ល្អៗ​ផ្ទួនៗ ពេញ​មួយ​ឆ្នាំ ហើយ​លើសពីនេះ​ បើ​រកឃើញ​ផ្កា​នោះ​ និង​យក​មក​ដាក់ក្នុង​សៀវភៅទៀត ដូច្នេះ​អាច​នឹង​ធ្វើ​ឲ្យ​រាល់​ប្រាថ្នា​ទាំងឡាយ​កើតឡើង​ពិតៗក្នុង​ជីវិត។ បន្ថែម​ពី​លើ​នោះ បើ​យក​ទៅ​ដាក់​ក្នុង​ហោប៉ៅ នោះ​នឹង​មានសម្បូរ​លុយ​ចាយ​ច្រើនៗ។

សរុប​មក​វិញ​ សម្រាប់​ជំនឿ​នេះ​ អ្នក​ខ្លះ​អាច​នឹង​មិនជឿ តែ​ប្រជាជន​នេះ​ភាគ​ច្រើន​បំផុត​ពិត​ជា​ជឿផ្អែក​តាមការ​ឆ្លងកាត់បទពិសោធន៍​ធ្លាប់​ជួបពិតៗ។ ប៉ុន្តែ​សម្រាប់​ឱកាស​ដែល​បាន​ជួប​នេះ​មិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​ទទួល​បាន​ឡើយ ដោយសារ​ផ្កា​នេះ​ កម្រ​រីក​ចេញ​ជា​ ៤ស្រទាប់ណាស់៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម