• 2019-11-29 03:38:51
  • ព័ត៌មាន

ចំណេញផ្ទួនៗ ទម្លាប់លាបឡេថែស្បែកខែត្រជាក់ កុំភ្លេចឆ្លៀតថតវីដេអូបង្ហោះដាក់ X-Challenge សប្បាយៗក្រែងឈ្នះរង្វាន់ធំ

  • 2019-11-29 03:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ​សម្រាប់​បងប្អូន​ដែល​តែងតែ​ប្រើ Vaseline ទាំងអស់ ឥលូវ​នេះ​​ក្រុមហ៊ុន​យូនីលីវើ ដែល​ជា​ម្ចាស់​ផលិតផល Vaseline បាន​ប្រកាស​ក្តៅៗ ពី​ការ​ប្រកួត​​ Xchallenge លេង​កម្សាន្ត​សម្រាប់​ឱកាស​ចុង​ឆ្នាំ​នេះ ដែល​នឹង​ផ្តល់​ជូន​នូវ​ភាព​រំភើប​​រីករាយ​ដល់​អ្នក​ប្រើ Vaseline Instant Fair រូបមន្ត​ថ្មី​ និង​រង្វាន់​ពិសេស​ៗ​ជាច្រើន​។

ធានា​ថា​សប្បាយ​​ប្លែក ហើយ​ចំណេញ​​ទៀត គឺ​ត្រង់​ថា​​បាន​លាប​ឡេ​ថែ​ស្បែក​ឲ្យ​ស្អា​ត​មាន​សុខភាព​ល្អ ក្នុង​រដូវ​ធ្លាក់​ខ្យល់​ហើយ ថែមទាំង​អាច​ថត​វីដេអូ​លេង​បែប​សប្បាយៗ ដាក់​ដៃ​ខ្វែង​គ្នា​ដើម្បី​ដូច​តារាចម្រៀង ឱក សុគន្ធកញ្ញា​ រួច​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ឡូយៗ​ ដូចជា​រង្វាន់​លេខ ១ គឺ​ទូរសព្ទ Hauwei Mate 30 Pro និង​បាន Vaseline Instant Fair លាប​ពេញ ១ឆ្នាំ និង​អាច​ក្លាយ​ជា​តារា Influencer ឲ្យ​​Vaseline ថែម​ទៀត ។ នេះ​បើ​តាម​ការ​ប្រកាស​ក្នុង​ផេក​ផ្លូវ​ការ​របស់ Vaseline Cambodia បង្ហោះ​កាល​ពី​ថ្មី​ៗ​នេះ​។

ការ​ប្រកួត​ប្រជែង​ X-Challenge នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ត​ទៅ ​រហូត​ដល់​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ ២០១៩

ពិសេស​ដល់​ម្ល៉ឹង​ចាំ​អង្កាល់​ តោះ! ចូល​រួម​លេង​ទាំង​អស់​គ្នា អ្នក​គ្រាន់​តែ​អនុវត្តន៍​តាម លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

1- ថត វីដេអូ​ខ្លី ដែល​មាន​រយៈពេល​តិច​ជាង ១នាទី ឬ ៦០ វិនាទី និង​ណែ​នាំ​ពី​ផលិតផល Vaseline Instant Fair

2- លាប Vaseline Instant Fair នៅ​លើ​ដៃ​ម្ខាង ហើយ​ប្រៀប​ធៀប​ដៃ​ទាំង​ពីរ​ដោយ​ធ្វើ​ជា​សញ្ញា X ដើម្បី​ឲ្យ​បាន​ដឹង​ថា​ស្បែក​របស់​អ្នក​ខុស​គ្នា​យ៉ាង​ណា

3- ប្រាកដ​ថា​ត្រូវ​មាន​សរសេរ #Xchallenge #Vaseline #InstantFair #HealthyWhite នៅ​លើ Caption របស់​អ្នក

៤- Nominate ឬ Mention មិត្ត​ភក្តិ​របស់​អ្នក​ឲ្យ​បាន ១០ នាក់។

រង្វាន់​ធំ មាន ៣ ដូចជា

អ្នក​ឈ្នះ​រង្វាន់​ទី ១ នឹង​ទទួល​បាន​ទូរស័ព្ទ Huawei Mate30 Pro មួយ​គ្រឿង ជាមួយ​ផលិតផល Vaseline ប្រើ​ពេញ 1ឆ្នាំ និង​មាន​ឱកាស​ក្លាយ​ជា​អ្នក​តំណាង (Influencer) ឲ្យ Vaseline ដោយ​ផ្អែក​លើ​ចំនួន Likes + Shares + Comments ច្រើន​ជាង​គេ ព្រម​ទាំង​ធ្វើ​តាម​ការណែនាំ ។ សម្រាប់​អ្នក​ឈ្នះ​រង្វាន់​ទី២ និងទី៣ នឹង​ទទួល​បាន​ផលិតផល Vaseline ប្រើ​ពេញ ១ឆ្នាំ និង​មាន​ឱកាស​ក្លាយ​ជា​អ្នក​តំណាង (Influencer) ឲ្យ Vaseline ផង​ដែរ។

របៀប​ជ្រើស​រើស​អ្នក​ឈ្នះ

​ផេក Vaseline Cambodia ​នឹង​ផុស​បេក្ខជន​ឆ្នើម​ប្រចាំ​សប្តាហ៍ ដែល​ធ្វើ​បាន​ល្អ​បំផុត​នៅ​លើ​ផុស​របស់​ពួក​គេ​មាន (Like + Share + Comment) ច្រើន ហើយ​បាន​​អនុវត្តន៍​តាម​ការ​ណែ​នាំ​ត្រឹមត្រូវ។

ដោយ​ភាព​ជឿ​ជាក់ និង​ទំនុក​ចិត្ត​ខ្ពស់​ សេរ៉ូម​ថែ​បំប៉ន​ស្បែក Vaseline Instant Fair រូបមន្ត​ជំនាន់​ថ្មី​កាន់​តែ​ប្រសើរ​ជាង​មុន ​សម្បូរ​ដោយ​វីតាមីន​​ B3 និង Micro-Droplet ពី Vaseline Jelly នឹង​ផ្តល់​សំណើម​បាន​ច្រើន​បំផុត អាច​ជួយ​​លុប​បំបាត់​ស្នាម​អុច​ខ្មៅ និង​​​ជួយ​ឲ្យ​ស្បែក​ស ភ្លឺ​ថ្លា​ជាង​មុន​ដល់​ទៅ 4ដង​ភ្លាមៗ ប្រកប​ដោយ​សុខភាព​ល្អ ។ សាច់​សេរ៉ូម​ងាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក​ពី​​ខាង​ក្នុង ដោយ​មិន​ជាប់​ស្អិត។ ​ប្រើ​តែ​ ២សប្តាហ៍ប៉ុណ្ណោះអាច​ឃើញ​ប្រសិទ្ធភាព​ហើយ។​ ចង់​ដឹង​ល្អ​ដូច​រៀប​រាប់​អត់ ? សូម​សាក​ល្បង​ប្រើ​ដោយ​ខ្លួនឯង ហើយ​កុំ​ភ្លេច​ចូលរួម [X Challenge] ឥលូវ​នេះ ធានា​ថា​បាន​ស្បែក​ស្អាតៗ ងាយៗ សប្បាយៗ ហើយ​បាន​រង្វាន់​ទៀត៕

អត្ថបទ៖ លីដា

មតិយោបល់