• 2019-12-03 11:23:08
  • ព័ត៌មាន

ក្នុង​អាស៊ីអាគ្នេយ៍​ មាន​តែ ៣ប្រទេស​ទេ​ ដែល​មាន​នាវា​មុជ​ទឹក

  • 2019-12-03 11:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង មាន​តែ​ប្រទេស​ចំនួន ៣ប៉ុណ្ណោះ ដែល​មាន​នាវា​មុជ​ទឹក នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់ Global Fire Power។ ប្រទេស​ទាំង​ ៣​នោះ​គឺ ប្រទេស​វៀតណាម ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី។

  • វៀតណាម៖ ប្រទេស​មួយ​នេះ មាន​នាវា​មុជ​ទឹក​ចំនួន ៦​គ្រឿង។ នាវា​មុជ​ទឹក​ទាំង ៦គ្រឿង​គឺ​សុទ្ធ​តែ​កុម្ម៉ង់​ទិញ​ពី​រុស្ស៊ី​កាល​ពី​ឆ្នាំ២០០៩ នៅ​ក្នុង​តម្លៃ​ជាង ២ប៊ីលាន​ដុល្លារ។

  • ឥណ្ឌូណេស៊ី៖ ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​មួយ​នេះ មាន​នាវា​មុជ​ទឹក​ចំនួន ៥គ្រឿង​។ ក្នុង​ចំណោម​នាវា​ទាំង ៥គ្រឿង​នោះ មាន ៣គ្រឿង​កំពុង​តែ​ស្ថិត​នៅ​ការ​ផលិត​ដោយ​រោងចក្រ​កូរ៉េ​ខាង​ត្បូង​ ក្នុង​តម្លៃ​ជាង ១ប៊ីលាន​ដុល្លារ ហើយ​ ២ទៀត​ នាំ​ចូល​ពី​អាល្លឺម៉ង់

  • ម៉ាឡេស៊ី៖ ប្រទេស​នេះ មាន​នាវា​មុជ​ទឹក​ចំនួន ២គ្រឿង។ នាវា​ទាំង​ ២​នេះ ស្ថាបនា​រួច​រាល់ នៅ​ឆ្នាំ២០០៩ និង​ឆ្នាំ២០១០៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់