• 2019-12-05 13:36:24
  • ព័ត៌មាន

ធនាគារ​អភិវឌ្ឍ​ជនបទ នឹង​ប្រែ​ក្លាយ​ជា "ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម​" ក្រោយ​ទទួល​ទុន​ពី​រាជរដ្ឋាភិបាល

  • 2019-12-05 13:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ២០១៩​នេះ ធនាគារ​អភិវឌ្ឍ​ជនបទ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​ជូន​ដំណឹង​ដល់​សាធារណជន ជាពិសេស​ប្រជាកសិករ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​ប្រមូល​ទិញ​ស្រូវ។

ធនាគារ​នេះ នឹង​ប្រែ​ក្លាយ​ជា​ "ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម" ដែល​មាន​ចំណាត់​ថ្នាក់​ជា​ធនាគារ​ពាណិជ្ជ ក្រោយ​ពី​ទទួល​ទុន​ចំនួន ៥០លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ទុន​ ៥០​លាន​ដុល្លារ​នេះ នឹង​ចាប់​ផ្ដើម​ប្រើប្រាស់​ក្នុង​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ២០១៩ ដោយ​ប្រើ​សម្រាប់​វិស័យ​កសិកម្ម ហើយ​ជា​ពិសេស​ប្រាក់​នេះ​នឹង​ប្រើ​សម្រាប់ “រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក​ កិន​កែ​ច្នៃ​ និង​នាំ​ចេញ”៕

ខាង​ក្រោម​នេះ ជា​ខ្លឹមសារ​លម្អិត​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់