- 2019-12-16 02:45:00
- ព័ត៌មាន
ក្មេងប្រុសអាយុ១០ឆ្នាំត្រូវឪពុកដេញឲ្យទៅសុំទាន ព្រោះមិនធ្វើកិច្ចការផ្ទះ
- 2019-12-16 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុសអាយុ១០ឆ្នាំត្រូវឪពុកដេញឲ្យទៅសុំទាន ព្រោះមិនធ្វើកិច្ចការផ្ទះ
ចន្លោះមិនឃើញ
ក្មេងប្រុសម្នាក់មកពីប្រទេសចិន ត្រូវឪពុករបស់ខ្លួនពិន័យឲ្យទៅសុំទាននៅរ៉ារទេះភ្លើង ដោយសារមិនធ្វើកិច្ចការផ្ទះរបស់ខ្លួន។
មុននេះបន្តិច បណ្ដាញព័ត៌មាន Kanka news បានរាយការណ៍ថា ប៉ូលិសក្រុងសៀងហៃ ប្រទេសចិនបានរកឃើញក្មេងប្រុសម្នាក់កំពុងឈរសុំទាននៅរ៉ារទេះភ្លើងសៀងហៃ ព្រោះត្រូវឪពុករបស់ខ្លួនពិន័យឲ្យធ្វើដូចនេះ ក្រោយពេលរូបគេមិនទាន់បង្ហើយកិច្ចការផ្ទះរបស់ខ្លួន។
តាមនោះដែរ នៅវេលាម៉ោង៤៖៤៥នាទីភ្លឺ ប៉ូលិសបានទទួលការរាយការណ៍ថា គេបានប្រទះឃើញក្មេងប្រុសមួយរូប កំពុងឈរសុំទាននៅទីតាំងខាងលើ។ យោងតាមការរាយការណ៍ ក្មេងប្រុសខាងលើបាននៅទីនេះ៤៥នាទីហើយ ពោលគឺក្រោយពេលប៉ារបស់គេទៅធ្វើការ។ មូលហេតុដែលក្មេងប្រុសត្រូវពិន័យនោះគឺ គ្រូរបស់គេបានប្រាប់ប៉ាគេថា គេមិនបានបំពេញការងារផ្ទះរួច។
នៅពេលសួរថា ពេលប៉ាពិន័យមានស្រវឹង ឬអត់ ក្មេងប្រុសបានប្រាប់ថាប៉ាគេមិនបានស្រវឹងឡើយ។ ក្រោយពេលបញ្ជូនមកប៉ុស្តិ៍ប៉ូលិសរួច ១ម៉ោងក្រោយមក ម្ដាយរបស់ក្មេងនេះបានមកទទួល។ ម្ដាយរូបនេះបានប្រាប់ថា ប្ដីខ្លួនមានអារម្មណ៍ថាខកចិត្តខ្លាំងក្រោយពេលត្រូវគ្រូរាយការណ៍ដូចខាងលើ ទើបពិន័យកូនខ្លួនដូចនេះ៕