• 2019-12-17 08:44:37
  • ព័ត៌មាន

មកមើល រីហ្សតឯកជនដំបូងគេលើកោះមួយរបស់ប្រទេសថៃ ស្អាតមិនចាញ់បរទេស

  • 2019-12-17 08:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ​កោះ​សាមុយ​នៃ​ប្រទេស​ថៃ គឺ​ជា​គោល​ដៅ​ទេសចរ​ដ៏​សំខាន់​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាង​ច្រើន​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត និង​កន្លែង​កម្សាន្ដ​ធម្មជាតិ​ជា​ច្រើនទៀត​។ អាកាសយានដ្ឋាន​នៅ​លើ​កោះ​នេះ ត្រូវ​បាន​បើក​ដំបូង​កាល​ពី​ឆ្នាំ ១៩៨៩ ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ។ ​

កាល​ពី​ពេល​ថ្មី​ៗ​នេះ រីហ្សត​ឯកជណ​ប្រណីត​​ឈ្មោះ Cape Fahn ត្រូវ​បាន​បើក​ទ្វារ​ឡើង​ដើម្បី​កាន់​តែ​ទាក់​ទាញ​ទេសចរ​មួយ​កម្រិត​ទៀត។ ស្ថិត​នៅ​ចម្ងាយ ៣០០​ម៉ែត្រ​ពី​ឆ្នេរ Choeng Mon ភ្ញៀវ​អាច​ដើរ​កាត់​ទឹក​រាក់​ទៅ​កាន់​ទី​នោះ​បាន​ដោយ​មិន​ចាំ​បាច់​ជិះ​ទូក។ នៅ​រីហ្សត​នេះ មាន​វីឡា​ឯកជន​ចំនួន ២២ ដែល​មាន​អាង​ទឹក​ផ្ទាល់​ខ្លួន​ប្រវែង ៨​ម៉ែត្រ​ទៀតផង។ ក្រៅ​ពី​នេះ ក៏​មាន​បម្រើ​សេវាកម្ម​អាហារ​ប្រណីត​ដែល​ចម្អិន​ដោយ​ចុងភៅ​ល្បី​ឈ្មោះ​មក​ពី​អូស្ត្រាលី​ផង​ដែរ។ សម្រាប់​តម្លៃ​វិញ មាន​ចាប់​ពី ៨០០​ដុល្លារ ទៅ​ដល់​ជាង ៣​ពាន់​ដុល្លារ​ក្នុង​មួយ​យប់។

ខាងក្រោមនេះ គឺជារីហ្សតឯកជនដំបូងគេលើកោះមួយរបស់ប្រទេសថៃ ស្អាតមិនចាញ់បរទេស ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់