- 2019-12-23 01:49:51
- ព័ត៌មាន
ខេត្ត៥ នឹងចុះត្រជាក់ដល់ ១៧អង្សារសេ
- 2019-12-23 01:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្ត៥ នឹងចុះត្រជាក់ដល់ ១៧អង្សារសេ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា កម្ពុជា បាននឹងបន្តទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ខ្សោយ។ នៅក្នុងមហាសមុទ្រភាគខាងកើតហ្វីលីពីន ព្យុះទី២៩ ឈ្មោះ ហ្វាន់ហ្វូន (PHANFONE) បាននឹងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូង តែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាឡើយ។
ស្ថានភាពបែបនេះ ធ្វើឱ្យ៖
១. ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹក ដោយ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សារសេ។
២. បណ្តាខេត្តដទៃទៀត
-សីតុណ្ហភាពអប្បបរមា មានពី ២០-២៤អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣៤អង្សារសេ៕