• 2020-01-02 02:34:50
  • ព័ត៌មាន

សម្ដេចប៉ាប ចេញមុខសុំទោសក្រោយទះដៃស្ត្រីម្នាក់ កាលពីថ្ងៃឆ្លងឆ្នាំ (មានវីដេអូ)

  • 2020-01-02 02:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ប៉ាប បាន​ចេញ​មុខ​សុំទោស​សម្រាប់​ការ​ទះ​ដៃ​ស្ត្រី​ម្នាក់​ដើម្បី​រំដោះ​ខ្លួន​ពី​ការ​ចាប់​របស់​ស្ត្រី​នោះ ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​គារវកិច្ច​ជាមួយ​ក្មេង​ៗ និង​អ្នក​កាន់​សាសនា​នៅ​ឯ St. Peter's Square កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លង​ទៅ។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ដែល​បណ្ដាល​ឲ្យ​សម្ដេច​ប៉ាប​អស់​ការ​អត់​ធ្មត់។ មុន​ពេល​កើត​ហេតុ សម្ដេច​ប៉ាប​បាន​និង​កំពុង​ធ្វើ​ការ​ស្វាគមន៍​អ្នក​កាន់​សាសនា ក្រោយ​មក​ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់ ព្យាយាម​ចាប់​ទាញ​ដៃ​របស់​លោក​មិន​លែង​សោះ។ ជាមួយ​ទឹក​មុខ​ធុញ​ទ្រាន់ និង​ខឹង​សម្បារ សម្ដេច​ប៉ាប​បាន​វាយ​ដៃ​ស្ត្រី​នោះ ដើម្បី​រំដោះ​ខ្លួន​ពី​ក្រញាំ​របស់​នាង។

ថ្លែង​ដោយ​ការ​សុំទោស សម្ដេច​ប៉ាប​ឲ្យ​ដឹង​ថា "ការ​ស្រឡាញ់​ធ្វើ​ឲ្យ​យើង​មាន​ភាព​អត់​ធ្មត់។ ជា​ច្រើន​លើក​ច្រើន​សារ យើង​បាត់បង់​ភាព​អត់ធ្មត់ សូម្បី​តែ​ខ្ញុំ​ក៏​ដោយ ហើយ​ខ្ញុំ​សុំទោស​សម្រាប់​ឧទាហរណ៍​ដ៏​អាក្រក់​កាល​ពី​ម្សិលមិញ។"

សូមទស្សនាវីដេអូសម្ដេចប៉ាបទះដៃស្ត្រីម្នាក់ខាង​ក្រោម ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី