• 2020-01-17 03:52:49
  • ព័ត៌មាន

ប្រុងប្រយ័ត្ន! ខ្យល់ពុលកម្រិតក្រហម កំពុងមានវត្តមាននៅភ្នំពេញ!

  • 2020-01-17 03:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដោយមានសន្ទស្សន៍​គុណភាព​ខ្យល់ (AQI) ចន្លោះពី ១៥០ ទៅ ១៥៥ នាព្រឹកថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០ នេះ។

គួរឲ្យដឹងថា ខ្យល់ពុលកម្រិតក្រហម (មាន​សន្ទស្សន៍​គុណភាព​ខ្យល់ចន្លោះពី ១៥១ ទៅ ២០០) ដែលតម្រូវឲ្យយើងពាក់ម៉ាសការពារនេះ អាចផ្តល់ផលប៉ះពាល់អវិជ្ជមាន និងធ្ងន់ធ្ងរដល់បេះដូង និងសួតក្នុងចំណោមមនុស្សទូទៅ។

ក្រៅពីទីក្រុងភ្នំពេញ យើងក៏សង្កេតឃើញថា ទីក្រុងបាងកករបស់ប្រទេសថៃ និងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ក៏មានខ្យល់ពុលកម្រិតក្រហម ក្នុងសន្ទស្សន៍​គុណភាព​ខ្យល់ចន្លោះពី ១៥០ ទៅ ១៥៥ ដែរ នាព្រឹកនេះ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់