• 2020-01-17 09:28:43
  • ព័ត៌មាន

ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Cambodia’s Best Employer Brand សម្រាប់ឆ្នាំ 2020

  • 2020-01-17 09:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជា។ នេះគឺជាកិត្តិយសរបស់ធនាគារ ស្ថាបនា ដែលទទួលបានពានរង្វាន់ Cambodia’s Best Employer Brand សម្រាប់ឆ្នាំ 2020 ដែលជាពានរង្វាន់លើកទី១៤ ប្រគល់ដោយ The Employer Branding Institute, World HRD Congress and Stars of the Industry Group ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្នុងទីក្រុងបាងកកនៃប្រទេសថៃ។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ធនាគារ ស្ថាបនា តែងតែចាត់ទុកបុគ្គលិកគឺជាធនធាន និងសសរទ្រូងដ៏មានតម្លៃបំផុតរបស់ធនាគារ ដែលនាំឱ្យយើងមានកិត្តិយទទួលបានពានរង្វាន់ជា និយោជកល្អនៅកម្ពុជាសម្រាប់ឆ្នាំ២០២០។”

លោក លឹម អូន ក៏មានប្រសាសន៍បន្តទៀតថា៖ “យើងផ្ដល់តម្លៃដល់ភាពចម្រុះនៅក្នុងក្រុមការងារ ហើយនឹងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកយើង ដើម្បីឱ្យយើងអាចភ្ជាប់ទំនាក់ទំនងកាន់តែល្អប្រសើរជាមួយអតិថិជន និងផ្ដល់ផលិតផល និងសេវាកម្មធនាគារប្រកបដោយជោគជ័យ។”

ចាប់តាំងពីការប្រែក្លាយខ្លួនទៅជាធនគារពាណិជ្ជមក ធនាគារ ស្ថាបនា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរៀបចំថ្មីផ្នែកធនធានមនុស្ស និងការរៀបផែនការធនធាន ក៏៏ដូជាការអភិវឌ្ឍន៍ដើម្បីធានាថា ការគ្រប់គ្រងធនធាន និងដំណើរការបន្តការអភិវឌ្ឍន៍ទៅបានដោយរលូន។ លោក អាំង ប៊ុនសេង នាយកនាយកដ្ឋានធនធានមនុស្សនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ ”យើងនៅតែបន្តវិនិយោគលើការលូតលាស់ និងការអភិវឌ្ឍរបស់និយោជិករបស់យើង។ កម្មវិធីបណ្តុះបណ្តាល និងគំនិតផ្តួចផ្តើម របស់យើងអាចឱ្យយើងកំណត់តួនាទី និងបុគ្គលដែលមានសារៈសំខាន់ ដើម្បីគាំទ្រដល់ ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់យើង”

រហូតមកដល់បច្ចុប្បន្នធនាគារ ស្ថាបនា មានបុគ្គលិកច្រើនជាង ៤.០០០ នាក់ ដែលភាគច្រើនជាបុគ្គលិកផ្នែកលក់ និងជួរមុខ។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគាររពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ១.៦ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារច្រើនជាង ៤០០០នាក់។ យើងមានបណ្តាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានសាខាច្រើនជាង ១៧០សាខា និង ម៉ាស៊ីន អេធីអឹម ច្រើនជាង២០០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារពេញលេញដូចជាសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBanking សេវាធនាគារតាមទូរស័ព្ទដៃ សេវាប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានោះផងដែរ យើងបានសហការជាមួយក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃជាច្រើនដូចជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។

អត្ថបទ ៖ រ័ត្ន

មតិយោបល់