• 2020-01-17 11:55:48
  • ព័ត៌មាន

ក្រសួង​បរិស្ថាន​ជូន​ដំណឹង​ពី​មូលហេតុ និង​វិធី​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​អាកាស

  • 2020-01-17 11:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អម្បាញ់មិញ​នេះ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ វិធានការ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​ជា​សាធារណៈ។

យោង​តាម​សេចក្ដីជូនដំណឹង​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​ធ្លាក់​ក្នុង​ចំណុច​គួរ​ឲ្យ​បារម្ភ​ ដែល​អាច​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ។ ប្រភព​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​ធ្លាក់​ចុះ​មាន​ដូច​ជា៖

  • ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម ពី​យានយន្ត​ប្រើ​ម៉ាស៊ូត និង​ចំហេះ​ឥន្ធនៈ​ផ្សេង​ទៀត

  • ការ​បញ្ចេញ​ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ ការ​ដុត​រាន​ព្រៃ ការ​ដុត​វាលស្មៅ ការ​ដុត​គល់ជញ្ជ្រាំង ការ​ដុត​សំរាម និង​សំណល់​រឹង នៅ​ទី​ចំហ និង​ទីលាន​ចាក់​សំរាម ព្រមទាំង​ការដ្ឋាន​សំណង់​ជា​ដើម។

ក្រៅ​ពី​នេះ​ខាង​ក្រសួង​ក៏​ចេញ​វិធានការ​មួយ​ចំនួន​ដល់​ថ្នាក់​ក្រោម​ជាតិ៖

១. ត្រូវ​ចាត់​វិធាន​ការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការ​ដុត​សំរាម សំណល់​រឹង​តាម​ទី​ចំហ និង​ទីលាន​ចាក់​សំរាម

២. ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​ការ​ហុយ​ធូលី​ពី​ការដ្ឋាន​សំណង់​ផ្សេងៗ

៣. សម្អាត​ផ្លូវ​សាធារណៈ

៤. អប់រំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ដុត​សំរាម សំណល់​ផ្សេងៗ៕

ខាង​ក្រោម​នេះ​ជា ខ្លឹមសារ​ដើម​នៃ​សេចក្ដីជូនដំណឹង៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់