• 2020-01-22 02:12:08
  • ព័ត៌មាន

តោះ! មករៀនពីរបៀបប្រឡាក់ឆ្អឹងជំនីជ្រូកឲ្យឆ្ងាញ់ចាប់មាត់ចិបៗ ងាយៗតែរសជាតិកប់ហ្មង

  • 2020-01-22 02:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ញុំា​បាយ​ជុំ​គ្នា​រាល់ថ្ងៃ គឺ​ជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ ហើយ​ក៏​ជួយ​ឲ្យ​សមាជិក​គ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ។

«ធ្វើ​ម្ហូប​ញុំា​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង ក្រៅពី​អាច​សន្សំសំចៃ​បាន​ច្រើន វា​ក៏​មាន​សុវត្ថិភាព ល្អ​ចំពោះ​សុខភាព ព្រោះ​យើង​អាច​រើស​យក​​ត្រី​ សាច់ និង​គ្រឿង​ទេស​ល្អ​ៗ មក​ធ្វើ​ម្ហូប​ឲ្យ​ក្រុម​គ្រួសារ​យើង​ញុំា» ។ នេះ​ជា​សម្ដី​របស់​អ្នក​ម្ដាយ​កូន​ស្រី ២ នាក់ វ័យ ៣២ឆ្នាំ ឈ្មោះ ពុទ្ធារី  ដែល​បាន​អះ​អាង​ថា​ទោះ​មមាញឹក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ស្រី​នៅ​តែ​ប្រឹង​ប្រែង​ខំ​ធ្វើ​ម្ហូប​ដោយ​ផ្ទាល់ដៃ​​​​ជូន​កូន​ៗ និង​ប្ដី​ដែរ។

ឆ្អឹង​ជំនី​ជ្រូក​ប្រឡាក់​ចៀន គឺ ម្ហូប​ដែល​ប្តី និង​កូន​ៗ របស់​បង​ស្រី​ចូល​ចិត្ត​ញុំា​​បំផុត​ ហើយ​បង​ស្រី​ក៏​អាច​ចម្អិន​វា​បាន​ងាយ​ស្រួល និង​ឆាប់រហ័ស ដោយ​ធានា​បាន​ថា​​រសជាតិ​ឆ្ងាញ់​ជានិច្ច​ ព្រោះ​បង​មាន​រូបមន្ត​ធ្វើ​ពិសេស​ផ្ទាល់ខ្លួន។ បង​ស្រី​បញ្ជាក់​បន្ថែម។

ដើម្បី​ចម្អិន​​ឆ្អឹង​ជំនី​ជ្រូក​​បាន​ស្រួយ​ឈ្ងុយ​ឆ្ងាញ់ និង​រហ័ស ជា​ជំហាន​ៗ ដូចជា ៖

១. ត្រូវ​ជ្រើសរើស​យក​ឆ្អឹងជំនី ដែល​មានសាច់​ខ្ចី

២. ត្រូវ​ដាក់​ស្ករ​ប្រមាណ (២ ស្លាប​ព្រា)

៣. ដាក់​ម្រេច​បន្តិច​ ដាក់​ទឹក​ត្រី​បន្តិច  និង​ដាក់​ប្រេងខ្យង​ប្រហែល (២ ស្លាបព្រា)

៤. ចិញ្ច្រាំ​ខ្ទឹមស​ដាក់​បន្តិច

៥. ចុង​ក្រោយ​ និង​សំខាន់​បំផុត ត្រូវ​ដាក់​ម្ស៉ៅ​ស៊ុប​ខ្នរ​រសជាតិ​សាច់​ជ្រូក ទើប​ធ្វើ​ឲ្យ​ចាប់​ជាតិ​ឆ្ងាញ់​ ហើយ​ឈ្ងុយ​ស្រួយ

៦. ដាក់​គ្រឿង​សព្វ​ហើយ ច្របល់​ចូល​គ្នា​ឲ្យ​ចូល​ជាតិ​ឆ្ងាញ់​ម៉ង រួច​ដាក់​ចៀន។

ចង់​ច្បាស់​ តោះ​! មើល​វីដេអូ ពី​វិធី​ប្រឡាក់​ឆ្អឹង​ជំនី​ជ្រូក ជាមួយ​ម្ស៉ៅ​ស៊ុប ខ្នរ រសជាតិ​សាច់​ជ្រូក ​ងាយ​ស្រួល រហ័ស និង​មាន​ជាតិ​ឆ្ងាញ់ ៖​

អត្ថបទ៖ លីដា

មតិយោបល់