• 2020-01-22 01:50:39
  • ព័ត៌មាន

អភិបាលស្រុក​បន្ទាយស្រី ប្រាប់​រឿង​ដែល​ធ្វើ​ឲ្យ​លោក​ភ្ញាក់ផ្អើល ក្នុង​យុទ្ធនាការ «ផ្ទះ១ អំពូល១»

  • 2020-01-22 01:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី នៃ​ខេត្ត​សៀមរាប បានបង្ហាញនូវ​រឿង​ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុង​យុទ្ធនាការ «ផ្ទះ១ អំពូល១» នោះ​គឺ​ការចូលរួម​គាំទ្រ​ពីសំណាក់អ្នកភូមិ តាមរយៈ​ការ​ជួយជីករណ្តៅ​បង្គោល​ទម្រ​អំពូល កាប់​មែកឈើ​ដែលបាំង​ពន្លឺថ្ងៃ និង​មាន​ផ្ទះមួយ​ចំនួនធំ​បានថែម​ទាំងចេញ​ចំណាយថ្លៃ​ស៊ីម៉ងត៍ ថ្មល្អិត និងខ្សាច់​សម្រាប់​ចាក់​ការពារ​ជើងអំពូល​ដោយខ្លួនឯង​ទៀតផង បើទោះជា​ក្នុងដំណាក់កាលសាកល្បង​នេះ ពួកគាត់​មិនត្រូវបាន​តម្រូវឱ្យ​ចូលរួម​អ្វីក៏ដោយ។ លោក​ឱ្យដឹងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក​កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ​២០២០។

លោក​ក៏បាន​ឱ្យដឹងដែរថា ក្នុង​យុទ្ធនាការនេះ ការងារ​ដំឡើង​អំពូល​សូឡា​ស្វ័យប្រវត្តិ​ជូនតាម​ផ្ទះនីមួយៗ​ នៅក្នុងភូមិ​ព្រះដាក់ ​សម្រេចបាន ៦០%ហើយ។

លោកបន្តថា យុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលសាកល្បង ដែលមកដល់ពេលនេះក្រុមការងារកំពុងតែសស្រាក់សស្រាំរួសរាន់បញ្ចប់ការបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ អោយបានមុនដំណាច់ខែមករាតាមផែនការកំណត់៕

ទស្សនា​វីដេអូខាងក្រោមនេះ៖

រូបថត៖ ហ្វេសប៊ុកលោក ឃឹម ហ្វីណង់

អត្ថបទ៖ សំភី

មតិយោបល់