• 2020-01-24 03:12:24
  • ព័ត៌មាន

លិខិត​ឆ្លង​ដែន​សិង្ហបុរីមាន​ឥទ្ធិពល​​លេខ​ ១ ក្នុង​អាស៊ាន​ ចុះ​កម្ពុជា​វិញ​?

  • 2020-01-24 03:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិខិត​ឆ្លង​ដែន​របស់​ ប្រទេស​សិង្ហបុរី​ជា​ប្រភេទ​លិខិត​ឆ្លង​ដែន​ ដែល​មាន​ឥទ្ធិពល​ជាង​គេ​ក្នុង​តំបន់​អាស៊ាន​ ហើយ​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ៥​ផង​ដែរ​នៅ​ក្នុង​សកល​លោក​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សន្ទស្សន៍​លិខិត​ឆ្លងដែនឆ្នាំ២០២០។

លិខិត​ឆ្លងដែន​សិង្ហបុរី​មាន​ពិន្ទុ ១៦៩ ដោយ​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​ដោយ​មិន​ចាំ​បាច់​សុំ​ទិដ្ឋាការ​ ១៣១​ប្រទេស​ និង​សុំ​ទិដ្ឋាការ​នៅ​ពេល​ដល់​ប្រទេស​ទាំង​នោះ​ចំនួន​ ៣៨ប្រទេស​។

រី​ឯ​ឥទ្ធិពល​លិខិត​ឆ្លង​ដែន​ របស់​ប្រទេស​កម្ពុជា​​វិញ​ កំពុង​ឈរ​លំដាប់​ទី​ ៧ក្នុង​តំបន់​អាស៊ាន​ និង​ លេខ​រៀង​ទី​ ៧៦​ក្នុង​ពិភព​លោក​ ដែល​មាន​ ៦៦ពិន្ទុ អាច​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​នេះ​ធ្វើ​ដំណើរ​ដោយ​មិន​ចាំ​បាច់​សុំ​ទិដ្ឋាការ​​ចំនួន​ ២០​ប្រទេស​ (មាន​ពេល​កំណត់) និង​សុំ​ទិដ្ឋាការ​នៅ​ពេល​ដល់​ប្រទេស​ទាំង​នោះ​ចំនួន​ ៤៦ប្រទេស​។

ខាង​ក្រោម​នេះ​ជា​​ឥទ្ធិពល​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​ទាំង​ ១០​ក្នុង​តំបន់​អាស៊ាន​ ៖

១. ប្រទេស​សិង្ហបុរី៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ១​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៥​ក្នុង​សកល​លោក​។

២. ប្រទេស​ម៉ាឡេស៊ី​៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ២​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៩​ក្នុង​សកល​លោក​។

៣. ប្រទេស​ប្រ៊ុយណេ៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ១៦​ក្នុង​សកល​លោក​។​

៤. ប្រទេស​ថៃ៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៥៦​ក្នុង​សកល​លោក​។​

៥. ប្រទេស​ឥណ្ឌូណេស៊ី៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៥​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៦០​ក្នុង​សកល​លោក​។​

៦. ប្រទេស​ហ្វីលីពីន៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៦៨​ក្នុង​សកល​លោក​។​

៧. ប្រទេស​កម្ពុជា៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៧​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៧៦​ក្នុង​សកល​លោក​។​

៨. ប្រទេស​វៀតណាម៖ ជាប់​ចំណាត់​ថ្នាក់​លេខ ​៨​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៧៧​ក្នុង​សកល​លោក​។​

៩.ប្រទេស​ឡាវ៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៩​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៨១​ក្នុង​សកល​លោក​។

១០. ប្រទេស​មីយ៉ាន់ម៉ា៖ ជាប់​ចំណាត់​ថ្នាក់​លេខ​ ១០​ក្នុង​តំបន់​អាស៊ាន​ និង​លេខ​ ៨៨​ក្នុង​សកល​លោក​៕​

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់