• 2020-02-10 03:38:25
  • សេដ្ឋកិច្ច

អស្ចារ្យ ! ក្រុមរថយន្ត​ក្លាសិក១០គ្រឿង របស់ទេសចរ​អឺរ៉ុប ចូលមកទស្សនាកម្ពុជា

  • 2020-02-10 03:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមរថយន្តក្លាសុីក​​១០គ្រឿង របស់ទេសចរអឺរ៉ុប បានចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអូរស្មាច់​ ខេត្តឧត្តរមានជ័យ ដោយមានគម្រោងស្នាក់នៅកម្ពុជាចំនួន ០៦យប់ និងទៅទស្សនាតំបន់ទេសចរណ៍សំខាន់ៗ មានដូចជា ខេត្តសៀមរាប​ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាម​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍ បាន​បង្ហោះកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ។

ប្រភពដដែលបាន​សរសេរ​ទៀត​ថា ក្រុមរថយន្តក្លាស៉ិចនេះ នឹងត្រលប់ទៅវិញថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកទ្វារដដែល។

ការអញ្ជើញមកទស្សនារបស់ទេសចរអុឺរុបនៅកម្ពុជានេះ បានបង្ហាញអោយឃើញពីភាពជឿជាក់ទុកចិត្តរបស់ទេសចរអន្តរជាតិមកលើសន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍរីកចម្រើន និងបដិសណ្ឋារកិច្ចស្វាគមន៌នៅកម្ពុជា។

ប្រភពពីផេកក្រសួងទេសចរណ៍កម្ពុជា​បានចាត់ទុកថា ជារួម កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងសុខសុវត្ថិភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ

អត្ថបទ៖ វិបុត្រ

មតិយោបល់