• 2020-02-18 08:54:27
  • ព័ត៌មាន

ធ្វើរឿងទាំងអស់នេះបាន ថ្ងៃចុងសប្តាហ៌របស់អ្នកនឹងមានន័យ

  • 2020-02-18 08:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃចុងសប្តាហ៌មានមិនច្រើនទេ ហើយក៏មិនយូរដែរ ដូច្នេះបើមិនចង់អោយចុងសប្តាហ៌របស់អ្នកគ្មានន័យ កុំភ្លេចធ្វើរឿងទាំងអស់នេះណា។

ឆ្លៀតពេលដើម្បីខ្លួនឯង

ការហាត់ប្រាណ ៖ ពីរថ្ងៃក្នុងមួយសប្តាហ៌ក៏បាន ត្រឹមតែមួយម៉ោងឬពីរម៉ោង ប្រសិនបើអ្នកជាមនុស្សដែលរវល់ខ្លាំង។ ការថែទាំសម្រស់ ៖ ភាពជឿជាក់របស់មនុស្សគឺស្ថិតនៅលើសម្រស់នឹងហើយ បើអ្នកស្អាត អ្នកនឹងមានភាពជឿជាក់ ហើយភាពជោគជ័យក៏នឹងកើតមានឡើងដែរ នេះសំដៅទៅលើ ការហូបអាហារបានទៀងទាត់ នឹង សម្រាកអោយបានគ្រប់គ្រាន់។

ឆ្លៀតពេលដើម្បីគ្រួសារ

រវល់យ៉ាងណាក៏ដោយ អ្នកមិនត្រូវទុកគ្រួសារចោលនោះទេ ព្រោះថាពួកគេគឺជាបុគ្គលសំខាន់នៅក្នុងីវិតរបស់អ្នក។ ចាត់ទុកគ្រួសារអោយសំខាន់ ព្រោះពេលដែលអ្នកជួបបញ្ហាលំបាក គ្មានអ្នកណាក្រៅពីគ្រួសារសមាជិករបស់អ្នកនោះទេ ដែលនឹងនៅក្បែរអ្នក។

ឆ្លៀតពេលដើម្បីមិត្តភក្តិ

មិត្តភក្តិជាផ្នែកមួយនៅក្នុងជីវិតរបស់អ្នក កុំចាំទាល់តែត្រូវការទើបរត់រកគេ ផ្តល់ពេលវេលាខ្លះដើម្បីពួកគេតាមរយៈការ Call ទៅសួរសុខទុក្ខ ឬ តាមរយៈការ Chat ទៅក្តី។

ឆ្លៀតពេលដើម្បីអានសៀវភៅ

ចុងសប្តាហ៌ដ៏មានន័យ គឺជាការដែលបានអង្គុយអានសៀវភៅ ជឿអត់? អ្នកដែលចូលចិត្តអានសៀវភៅទើបយល់អារម្មណ៌មួយនេះ តែសម្រាប់អ្នកដែលមិនចូលចិត្តអាន ឬ ចូលចិត្តដែរ តែមិនធ្លាប់បានសាកល្បង អាចចាប់ផ្តើមពីសប្តាហ៌នេះទៅបាន។

ឆ្លៀតពេលដើម្បីសម្រាកលំហែកាយ

យូរៗម្តង មានទៅទាស់ខុសអី ហើយចាំបាច់អីទាល់តែកន្លែងឆ្ងាយៗ ការសម្រាកលំហែកាយមានច្រើនរបៀបសឹងអី នៅផ្ទះ ហើយចំអិនម្ហូបឆ្ងាញ់ៗញាំជាមួយគ្រួសារក៏អូខេ ទៅហែលទឹកជាមួយមិត្តភក្តិក៏ម្យ៉ាង ណាត់ជួបមិត្តភក្តិ ឬ Crush ដើម្បីអានសៀវភៅគឺកាន់តែល្អ ព្រោះដើម្បីបានបង្កើនភាពស្និតស្នាលជាមួយគ្នានោះអី៕

អត្ថបទ៖​ Art

មតិយោបល់