• 2020-02-19 10:57:34
  • សេដ្ឋកិច្ច

អ្នក​ជំនាញ​៖​ ទីផ្សារ​ខុនដូ​តម្លៃ​សមរម្យ​នៅ​ភ្នំពេញ​នឹង​មាន​កាន់តែ​ច្រើន​សម្រាប់​អតិថិជន​ខ្មែរ​

  • 2020-02-19 10:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ និង​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ​រូប​ លោក​ សំ​ សុខនឿន​ បញ្ជាក់​ថា​ ដោយ​សារ​កំណើន​ប្រជាជន​មាន​ជា​បន្តបន្ទាប់​ និង​ទំហំ​នៃ​ទីក្រុង​ភ្នំពេញ​កាន់​តែ​ធំ​ឡើង​ៗ​ផង​នោះ​ ទីផ្សារ​ខុន​ដូ​ដែល​មាន​តម្លៃ​សមរម្យ​នឹង​រឹតតែ​សំបូរ​បែប​សម្រាប់​អតិថិជន​ខ្មែរ​នៅ​ពេល​បន្តិច​ទៀត។​

លោក​ សំ​ សុខនឿន​

អគ្គនាយក​របស់​ KW Sen Sok​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​ខុន​ដូ​ គឺ​កំពុង​មាន​ការ​រីកចម្រើន​ និង​កើន​ឡើង​ជា​បន្តបន្ទាប់។​ កត្តា​ដែល​ជំរុញ​ឲ្យ​ទីផ្សារ​មួយ​នេះ​កើន​ឡើង​រួម​មាន៖​

ទី១​ បុរី​ថ្មី​ៗ​នៅ​កាន់​តែ​ឆ្ងាយ​ពី​ក្រុង​ ហើយ​មាន​តម្លៃ​ខ្ពស់​ទៅ​ៗ​ដែល​ធ្វើ​អោយ​អ្នក​ស្នាក់​នៅ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ក្នុង​ការ​ចូល​មក​ក្នុង​ទីក្រុង​វិញ​ដើម្បី​បំពេញ​ការងារ។​

ទី២​ ដោយ​សារ​តែ​ប្រជាជន​ក្នុង​ក្រុង​មាន​ការ​កើន​ឡើង​ នាំ​អោយ​មាន​ការ​ស្ទះ​ចរាចរណ៍។​

ទី៣​ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​ មាន​ការ​យល់ដឹង​ពី​របៀប​រស់​នៅ​ដែល​មាន​ស្តង់ដារ​ប្រសើរ​ជាង​មុន​ ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ ឧបករណ៍​ប្រើប្រាស់​ ផ្សារ​ទំនើប​ សាលារៀន​ មន្ទីរពេទ្យ​ ។ល។​

ទី៤​ និន្នាការ​របស់​អតិថិជន​ដែល​ទិញ​ដី​ឆ្ងាយ​ពី​ក្រុង​ ហើយ​កំពុង​តែ​ជួល​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ នឹង​ងាក​មក​ទិញ​ខុន​ដូ​តម្លៃ​សមរម្យ​វិញ​ ដោយ​ហេតុ​ថា​ការ​ទិញ​ខុន​ដូ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង់​ប្រាក់​។ មួយ​វិញ​ទៀត​អាច​អោយ​ពួកគេ​យក​លុយ​ពី​ការ​ជួល​ផ្ទះ​ រឺ​លុយ​ពី​ការ​បង់​រំលោះ​ដី​ ដែល​នៅ​ជាយ​ក្រុង​ ជំនួស​ដោយ​ការ​ទិញ​ខុន​ដូ​វិញ។​ លើស​ពី​នេះ​ទៅ​ទៀត​ការ​ទិញ​ខុន​ដូ​ គឺ​ជា​ការ​ទិញ​ផ្ទះ​រស់​នៅ​តែ​ម្តង​ អាច​អោយ​គាត់​មាន​ស្ថិរភាព​ និង​ផាសុកភាព​សម្រាប់​គ្រួសារ​ជាពិសេស​ គាត់​អាច​បំពេញ​ភារកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​យ៉ាង​ងាយស្រួល​ និង​ចំណេញ​ពេលវេលា​ ថែម​ទាំង​កូនៗ​របស់​ពួកគេអាច​មាន​ឱកាស​ក្នុង​ការ​ចូល​រៀន​សាលា​ល្អ​ៗ​ក្នុង​ក្រុង​ភ្នំពេញផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់