• 2020-02-21 09:26:40
  • ព័ត៌មាន

ល្អអីល្អយ៉ាងនេះ! ក្រុមគ្រូពេទ្យ​គ្រប់ជាតិសាសន៍​ ចុះពិនិត្យព្យាបាល​ និងចាក់វាក់សាំងសុនខ

  • 2020-02-21 09:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតចម្រុះជាតិសាសន៍ មកពីអង្កការ ការពារសត្វកម្ពុជា ចុះពិនិត្យព្យាបាល និងចាក់វ៉ាកសាំងការពារជំងឺ ដល់សត្វសុនខ និងសត្វឆ្មារ ជាច្រើនរយក្បាល នៅក្នុងភូមិក្បាលកោះ។

ដើម្បីរួមគ្នាទប់ស្កាត់ និងការពារជំងឺឆ្កែឆ្កួត ឆ្មាឆ្កួត ពិសេសការបរិភោគសាច់សត្វចិញ្ចឹម អង្គការ ការពារសត្វកម្ពុជា​(Animal Rescue Cambodia)និងអង្កការ Four Paws international បានដឹក នាំក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ចម្រុះជាតិសាសន៍ ចុះធ្វើសកម្មភាព ពិនិត្យព្យាបាល គ្រៀវប្រដាប់បន្តពូជ និងចាក់វ៉ាក់សាំងការពារ ដល់សុនខ​ (ឆ្កែ) និងឆ្មារអនាថា ដែលគេព្រលែងមករស់នៅក្នុងវត្ត និងសត្វចិញ្ចឹម របស់អ្នកភូមិ ជាច្រើនរយក្បាល នៅលើទឹកដី នៃ កីតម្បាញកោះដាច់ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ប្រមាណ ៥០០ក្បាល ហើយដែលពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០នេះ នៅក្នុង បរវេន វត្តសាមគ្គីក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកស្រី វេជ្ជបណ្ឌិត Katherine Polak ប្រធានផ្នែកថែរក្សាសត្វអនាថា ប្រចាំតំបន់អាស៊ី អាគ្នេយ៍ នៃអង្កការ four Paws International បានឲ្យដឹងថា មូលហេតុ ដែលអង្គការលោកស្រី សហការជាមួយ អង្កការសង្គ្រោះសត្វកម្ពុជា ចុះមកចាក់វ៉ាក់សាំង និងគ្រៀវប្ររដាប់់បន្តពូជសត្វឆ្កែ ឆ្មា នៅទីនេះ ដោយសារ តែមើលឃើញថា អ្នកស្រុកនៅលើកោះនេះ បានចិញ្ចឹមសត្វច្រើន ពិសេសសត្វឆ្កែ គួបផ្សំជាមួយសំណើរ ពីប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឈគណកម្មការវត្ត និងម៉្យាងទៀត ដោយទទួលបានព័ត៌មានថា នៅលើដែន កោះនេះ មិនមានការជួញដូរ សត្វសុនកឡើយ។ លោកស្រីថា បេសកកម្មរបស់អង្គការទាំងពីរខាងលើ គឺដើម្បីជួយ ការពារ សត្វឆ្កែ ឬឆ្មាអាណា ថា ដែលត្រូវបានគេយកមកព្រលែងចោល នៅតាមទីអារាមនានា ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវត្តសាម គ្គី ក្បាលកោះនេះ ហើយសកម្មភាពនេះ និងក៏ជាសញ្ញាផងដែរ ប្រាប់ទៅពលរដ្ឋ ពិសេសអ្នក បរិភោគ សាច់ឆ្កែ ឆ្មារ អោយឈប់ប្រើហឹង្សា និងទទួលទាន ក៏ដូចជាចរាចរ សាច់សត្វសុនខ លើទីផ្សារ តទៅទៀត ព្រោះ សត្វចិញ្ចឹមទាំងពីរប្រភេទនេះ វាបានផ្សារភ្ជាប់ និងជីវិតប្រចាំ ថ្ងៃរបស់មនុស្សយើង វាមានការឈឺចាប់ មានការភិតភ័យ នៅពេលសមាជិកពួកគេ ត្រូវបានគេជួញដូរ យកធ្វើជាម្ហូបអាហារ ជាប្រចាំនោះ។

លោកស្រីបន្តថា សកម្មភាពនៅលើកោះនេះ មានរយៈពេលជាង១សប្តាហ៍ ហើយបើតាមគំរោង គ្រោងនិងពិនិត្យ ព្យាបាល ចាក់វ៉ាកសាំង និងគ្រៀវសត្វសុនខ និងឆត្វឆ្មារ ប្រមាណ៥០០ក្បាល ហើយថា អត្ថប្រយោជន៍ នៃការគ្រៀវប្រដាប់បន្តពូជ រសប់សត្វឆ្កែ និងឆ្មានេះ បានផ្តល់ប្រយោជន៍យ៉ាងច្រើន ដល់ម្ចាស់ ដូចជា ធ្វើឲ្យសត្វនោះ ឲ្យរួចផុតពីជំងឺផ្សេងៗ និងមិនសូវកាចទៀតផង។

ពាក់ពន្ធ័និងការទទួលទានសាច់ឆ្កែ បើតាមលោកស្រី វេជ្ជបណ្ឌិត Katherine Polak អ្នកដែល ហូបនោះ ក៏ប្រឈមនឹងការឆ្លងជំងឺផងដែរ ព្រោះបើហូប សាច់សត្វមានជំងឺ នោះជំងឺនឹងឆ្លងមកមនុស្ស យើងវិញ ធ្វើឲ្យមនុស្ស និងមានបញ្ហាទាក់ទងសុខភាព ដូច្នេះគួរបញ្ឈប់ការហូបសាច់ទាំងនេះ។

ចំណែកលោក នីម ដូល្លា ជាមន្ត្រីពេទ្យសត្វ នៅអង្កការសង្គ្រោះសត្វកម្ពុជា បានលើកឡើងថា ការពិនិត្យ និងចាក់វ៉ាក់សាំង ក៏ដូចជាការគ្រៀវប្រដាប់បន្តពូជសត្វ ឆ្កែឆ្មារ គឺមិនបានគិតថ្លៃនោះទេ។ លោកបញ្ជាក់ថា ចាប់តាំងពីបង្កើតអង្គរការមក ភាគច្រើននៃជំងឺលើសត្វចិញ្ចឹមនោះ គឺជំងឺលើស្បែក និង ជំជឺរាគ(ប៉ាវូ) ព្រូន ចៃ និងជំងឺដុំគីស ដុះលើប្រដាប់ភេទសត្វ ឆ្កែ ឆ្មា ជាដើម។ដោយឡែក ចំពោះការ គ្រៀវប្រដាប់បន្តពូជសត្វវិញ គឺស្ទើរតែ១០០% ដែលទទួលបានជោគជ័យ ហើយបើមានបញ្ហា គឺមាន តែ១%ប៉ុណ្ណោះ ដែលមិនជារបួស ដោយសារតែឆ្កែវាលិឍ មុខរបួសបណ្តាល ឱ្យមានសំណើមក្រជាសះ។ ប៉ុន្តែទោះយ៉ាងណា មុនគ្រៀវសត្វទាំងនោះ គឺយើងបានពិនិត្យនូវចង្វាក់បេះដូងពួកវា បានត្រឹមត្រូវ ផ្ទុយ ទៅវិញ បើសិន បើសត្វឆ្កែ.ឆ្មានោះ មានជំងឺបេះដូង យើងក៏មិនអាចធ្វើការវះកាត់បានដែរ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទថ្មី