• 2020-02-27 04:10:18
  • ព័ត៌មាន

សេវាកម្មភ្នាក់ងារធនាគារ ជីប ម៉ុង មានលក្ខណៈពិសេសៗផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់អតិថិជន

  • 2020-02-27 04:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្មភ្នាក់ងារធនាគារគឺជាសេវាកម្មថ្មីមួយ ដែលធនាគារ ជីប ម៉ុង ទើបតែប្រកាសសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ។ ធនាគារ ជីប ម៉ុង នឹងមានគម្រោងបើកភ្នាក់ងារធនាគារប្រមាណជាង៥០០កន្លែង និងដាក់ឲ្យប្រើប្រាស់នូវសេវាកម្មផ្ទេរប្រាក់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ សេវាកម្មមួយនេះមានលក្ខណៈពិសេស និង ផ្តល់ជូនអត្ថប្រយោជន៍សំខាន់ៗសម្រាប់អតិថិជន និងសម្រាប់ភ្នាក់ងាររបស់សេវាកម្មភ្នាក់ងារធនាគារ ជីប ម៉ុង។

សម្រាប់អតិថិជន៖

១. ផ្តល់ភាពងាយស្រួល --អតិថិជនដែលមានគណនីធនាគារ ជីប ម៉ុង អាចដកប្រាក់ និងដាក់ប្រាក់នៅភ្នាក់ងាររបស់ធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត ដោយមិនបាច់ធ្វើដំណើរទៅទីស្នាក់ការធនាគារ ឬដើររកម៉ាស៊ីនអេធីអឹម ជីប ម៉ុង ឡើយ។

២. តម្លៃសមរម្យ -- លោកអ្នកដែលមិនមានគណនីនៅធនាគារ ជីប ម៉ុង ក៏អាចប្រើប្រាស់ភ្នាក់ងារធនាគារ ជីប ម៉ុង បានដែរ ដោយលោកអ្នកអាចធ្វើការទូទាត់វិក្កយបត្ររដ្ឋករទឹក បញ្ចូលលុយប្រព័ន្ធទូរស័ព្ទ និងផ្ទេរប្រាក់បានរហ័ស និងមានតម្លៃសមរម្យ។

សម្រាប់ភ្នាក់ងាររបស់សេវាកម្មភ្នាក់ងារធនាគារ ជីប ម៉ុង៖

១. អ្នកដែលមានបំណងចង់ក្លាយជាភ្នាក់ងាររបស់ធនាគារ ជីប ម៉ុង អាចរកបានប្រាក់ចំណូលសមរម្យ។ ភ្នាក់ងារថ្នាក់ A អាចរកចំណូលបានរហូតដល់ទៅ១៤០០ដុល្លារ ក្នុងមួយខែ និងភ្នាក់ងារថ្នាក់ B អាចរកចំណូលបានប្រមាណ២៤០ដុល្លារ ក្នុងមួយខែ។

២. ដើម្បីក្លាយខ្លួនជាភ្នាក់ងាររបស់ធនាគារ ជីប ម៉ុង គឺមិនតម្រូវឲ្យធ្វើការវិនិយោគ និងបង់ប្រាក់អ្វីឡើយ ដោយខាងធនាគារនឹងផ្តល់ជូននូវស្លាកយីហោ នឹងម៉ាស៊ីនឆូតកាតជូនដោយឥតគិតថ្លៃ៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់