• 2020-03-12 07:09:37
  • ព័ត៌មាន

លោកជំទាវ ឱ វណ្ណឌីន៖ ការថែទាំសុខភាពឲ្យរឹងមាំរបស់បុគ្គលម្នាក់ៗ ដើម្បីប្រឆាំងការឆ្លងជំងឺផ្សេងៗ

  • 2020-03-12 07:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មាននៅអំឡុងពេលផ្តល់កិច្ចសម្ភាសន៍​ ដល់អ្នកកាសែត កាលពីថ្ងៃទី១១ ខែមីនា ម្សិលមិញនេះថា ប្រជាពលរដ្ឋគ្រប់រូបគប្បីថែទាំសុខភាព​ឲ្យ​បាន​ល្អ គេងឲ្យបានគ្រប់គ្រាន់ ហូបឲ្យ​បានគ្រប់គ្រាន់ ហូបទឹក និង​ហាត់​កីឡា​ នឹងធ្វើ​ឲ្យ​សុខភាព​រឹងមាំ។ សុខភាព​ល្អ អាច​ជួយការពារ​ជំងឺ​មិន​ឆ្លងផង និង​ជំងឺ​ឆ្លង​នានា​ផង។

សំដៅ​ដល់​ជំងឺ​ផ្លូវដង្ហើម​ថ្មី Covid-19 លោកជំទាវ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធ​រាង្គកាយ​រឹងមាំ​តាមរយៈ​​​ការថែទាំសុខភាព​បាន​ល្អ ដូចបាន​រៀបរាប់ខាងលើ គឺជាផ្នែក​មួយ​អាចការពារ​រាង្គកាយ​ និង​ទប់ទល់​នឹង​វី៉រុស​ ដែល​មិន​ឲ្យ​គាត់​​មិន​ចេញ​រោគសញ្ញា ឬ​មិនមាន​សភាព​ធ្ងន់ធ្ងរ។

សូមទស្សនា វីដេអូ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់