• 2020-03-20 01:15:00
  • ព័ត៌មាន

មិនបានចេញក្រៅ បារម្ភអស់ស្បៀង? ឥលូវអាចទិញអង្ករតាមអនឡាញស្រួលដឹកជូនរហ័សទាន់ចិត្ត

  • 2020-03-20 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​បាច់​បារម្ភ​រឿង​ចេញ​ទៅ​ក្រៅ​ ខាត​ពេល ឬ​ខ្លាច​ឆ្លង​ជំងឺ​ទេ ព្រោះ​ថា​សម័យ​ទំនើប​នេះ លោក​អ្នក​អាច​ទិញ​របស់របរ​តាម ប្រព័ន្ធ​អនឡាញ​បាន​យ៉ាង​ស្រួល។ ឥលូវ​នេះ​សូម្បី​តែ​អង្ករ​ ក៏​អាច​ទិញ​បាន​តាម​ប្រព័ន្ធ​អនឡាញ​បាន​​ដែរ គ្រាន់​តែ​ចុច ២គ្លីក​ទិញ​បាន​បាត់ ហើយ​ដឹក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​មាត់​ទ្វា​របស់​អ្នក​តែ​ម្តង តាម​រយៈ ecamshopping.com

អ្វី​ដែល​ពិសេស​នោះ អង្ករ​ដែល​ដាក់​លក់​ជា​លើក​ដំបូង​បង្អស់ ក្នុង​ផ្សារ​អនឡាញ​ដ៏​ធានា​ទំនុក​ចិត្ត​នេះ គឺ​ជា​ប្រភេទ​អង្ករ​ផ្កា​ម្លិះ​ប្រណិត ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​អង្ករ​លេខ១ លើ​ឆាក​អន្តរជាតិ ​និង​​ល្បី​ល្បាញ​ថា​ឆ្ងាញ់​ជាង​គេ​​នៅ​កម្ពុជា​។

មិន​ត្រឹម​តែ​រសជាតិ និង​ក្លិន​នោះ​ទេ តែ​អង្ករ​ផ្កា​ម្លិះ​ប្រណីត​នេះ​ក៏​មាន​ផ្ដល់​គុណ​ប្រយោជន៍​ដល់​​សុខភាព​ជា​ច្រើន​ណាស់​ដែរ ដោយ​សារ​នេះ​ជា​អង្ករ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ​ដោយ​កសិករ​ខ្មែរ​ពិតៗ ពី​ខេត្ត​បាត់​ដំបង​ដែល​តំបន់​ល្បីល្បាញ​ថា​ដាំ​អង្ករ​បាន​ឆ្ងាញ់​ពិសារ​ជាងគេ និង​ត្រូវ​បាន​​រក្សា​ទុក និង​វេច​ខ្ចប់​យ៉ាង​ល្អ​បំផុត​តាម​ស្តង់​ដារ​សុវត្ថិភាព។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

ងាយ​ស្រួល​យ៉ាង​នឹង ចាំបាច់​​អី​ទៅ​ទិញ​ខ្លួន​ឯង​នាំ​ខាត​ពេល ចុច​កុម្ម៉ង់​តែ​តាម​ទូរស័ព្ទ​ភ្លែតទៅ ដឹក​ជូន​ដល់​ផ្ទះ​ភ្លាម។ ចំណេញ​ទាំង​ពេលវេលា បាន​ទាំង​សុវត្ថិភាព សម្រស់​ស្រស់ស្អាត ពិសេស​នោះ​បាន​របស់​ល្អ​ដែល​ដាំ​ដុះ​ដោយ​ធម្មជាតិ​គ្មាន​ជាតិ​គីមី​ទៀត ​រក​ឯណា​បាន?​ ​​គ្រាន់តែ​ ស្កេ​ន QR កូដ​ក្នុងរូបខាងក្រោយ​ក៏អ្នកអាច​ចូលទៅទិញបានយ៉ាងងាយស្រួលដែរ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់