- 2020-03-26 23:36:00
- ព័ត៌មាន
មកដឹង សារៈសំខាន់នៃការហូបអាហារ ៣ពេលឲ្យត្រូវតាមក្បួន ដើម្បីជួយដល់សុខភាព
- 2020-03-26 23:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង សារៈសំខាន់នៃការហូបអាហារ ៣ពេលឲ្យត្រូវតាមក្បួន ដើម្បីជួយដល់សុខភាព
ចន្លោះមិនឃើញ
ទម្លាប់នៃការញ៉ាំអាហារមិនទៀងទាត់ពេលវេលា អាចបណ្ដាលឲ្យអ្នកមានបញ្ហាសុខភាពជាច្រើនដែលនាំឲ្យមានផលវិបាកទៅថ្ងៃមុខ។ លើសពីនេះទៀត ការញ៉ាំអាហារទាំង ៣ពេល ក៏តម្រូវឲ្យជ្រើសរើសអាហារដែលសមស្របនឹងបរិមាណផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ពីវា។
ខាងក្រោមនេះ គឺជាសារៈសំខាន់នៃការហូបអាហារ ៣ពេលឲ្យត្រូវតាមក្បួន ដើម្បីជួយដល់សុខភាព ៖
១. អាហារពេលព្រឹក
អាហារពេលព្រឹកដែលត្រឹមត្រូវ អាចនឹងធ្វើឲ្យអ្នកឆ្អែតរហូតដល់ថ្ងៃ។ ប្រសិនបើអ្នកចាប់ផ្ដើមឃ្លានម្ដងទៀតនៅពាក់កណ្ដាលព្រឹក អ្នកគួរតែបន្ថែមប្រូតេអ៊ីនសុខភាពខ្លះៗទៅក្នុងអាហារពេលព្រឹកដូចជាស៊ុត និងយ៉ាអួរជាដើម។ ផ្លែឈើគឺជាអាហារពេលព្រឹកដ៏ល្អបំផុតសម្រាប់សុខភាព ដោយសារវាមានវីតាមីន, ប៉ូតាស្យូម, ហ្វាយប៊ឺរ ហើយមានកាឡូរីទាប។ លើសពីនេះ ផ្លែឈើក៏ធ្វើឲ្យអ្នកឆ្អែតផងដែរ ដោយសារតែមានជាតិសរសៃ និងជាតិទឹកខ្ពស់។
២. អាហារពេលថ្ងៃ
អាហារពេលថ្ងៃជាអាហារដ៏សំខាន់មួយសម្រាប់ទ្រទ្រង់រាងកាយរបស់មនុស្ស ដែលត្រូវការជាចំាបាច់សម្រាប់ថាមពល។ អាហារពេលថ្ងៃដែលល្អជាអាហារដែរសម្បូរទៅដោយប្រូតេអ៊ីនគ្មានខ្លាញ់ និងអាហារដែលសម្បូរសារធាតុសរសៃជាដើម។ អាហារពេលថ្ងៃដែលល្អមានដូចជា បាយជាមួយនឹងស៊ុប (ស៊ុបមាន់កាន់តែល្អ), សាច់មាន់ (សម្បូរប្រូតេអ៊ីនគ្មានជាតិខ្លាញ់), បន្លែផ្សេងៗដែលសម្បូរជាតិសរសៃ និងផ្លែឈើសមល្មម។
៣. អាហារពេលល្ងាច
នៅពេលដែលគិតដល់អាហារពេលល្ងាច ប្រសិនបើអ្នកបរិភោគមិនបានត្រឹមត្រូវ ឬលើសបរិមាណ នោះនឹងធ្វើឲ្យមានបញ្ហាដល់ដំណេក។ ប៉ុន្តែប្រសិនបើអ្នកបរិភោគមិនគ្រប់គ្រាន់ វាអាចនឹងធ្វើឲ្យអ្នកឃ្លានពាក់កណ្ដាលយប់ ហើយងើបមកញ៉ាំអាហារសម្រន់ផ្សេងៗដែលមិនល្អសម្រាប់សុខភាព។ អាហារពេលល្ងាចដែលល្អ ត្រូវមានតុល្យភាពនៃបន្លែ, ប្រូតេអ៊ីន, ធញ្ញជាតិ និងខ្លាញ់ដែលមានសុខភាពល្អ។ គ្រាប់ធញ្ញជាតិដែលល្អ នឹងជួយផ្ដល់ឲ្យអ្នកនូវជាតិម៉ាញេស្យូមខ្ពស់ និងជួយរំលាយអាហារខ្លាញ់ផងដែរ៕
ចង់បានអង្ករផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ