- 2020-03-26 03:02:21
- ព័ត៌មាន
វៀតណាមយកផ្សារបោះបង់ចោលមួយ ធ្វើកន្លែងដាក់អ្នកមកពីកម្ពុជាឲ្យនៅដាច់ដោយឡែក
- 2020-03-26 03:02:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមយកផ្សារបោះបង់ចោលមួយ ធ្វើកន្លែងដាក់អ្នកមកពីកម្ពុជាឲ្យនៅដាច់ដោយឡែក
ចន្លោះមិនឃើញ
ផ្សារទំនិញរួចពន្ធមួយកន្លែងដែលបានបិទទ្វារជាង ៥ឆ្នាំមកហើយ នៅក្នុងសង្កាត់ Moc Bai ជាប់ព្រំដែនបាវិត ត្រូវបានកែប្រែជាកន្លែងសម្រាប់ដាក់ពលរដ្ឋវៀតណាមមកពីកម្ពុជាឲ្យនៅដោយឡែក ១៤ថ្ងៃសិន ការពារការឆ្លងវីរុសកូរ៉ូណា។
ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ អាជ្ញាធរវៀតណាម បានធ្វើការសម្អាតក្នុងផ្សារ និងជួសជុលប្រព័ន្ធភ្លើង និងកង្ហារសម្រាប់ត្រៀមដាក់ពលរដ្ឋវៀតណាមមកពីកម្ពុជាឲ្យនៅដាក់ដោយឡែក។ វៀតណាមបានធ្វើការបិទច្រកព្រំដែននេះកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមិនអនុញ្ញាតឲ្យជនបរទេសចូលប្រទេសរបស់ខ្លួនឡើយ ភ័យខ្លាចចម្លងវីរុស Covid-19។ ប៉ុន្តែសម្រាប់ជនជាតិវៀតណាមវិញ អាចចូលក្នុងប្រទេសបាន ប៉ុន្តែត្រូវទាមទារឲ្យធ្វើការប្រកាសសុខភាព និងនៅដោយឡែកពីគេ ១៤ថ្ងៃក្នុងផ្សារខាងលើសិន។ អាជ្ញាធរព្រំដែនឲ្យដឹងថា ជាធម្មតាមានអ្នកឆ្លងកាត់ច្រកព្រំដែននេះជាង ៥ ពាន់នាក់ក្នុងមួយថ្ងៃ ហើយចាប់តាំងពីផ្ទុះវីរុសមក អាជ្ញាធរបានដាក់មនុស្សជាង ១ពាន់នាក់ហើយឲ្យនៅដាច់ដោយឡែក។
គិតមកត្រឹមថ្ងៃនេះ វៀតណាមបានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៤១នាក់ហើយទូទាំងប្រទេស ដោយមិនមានអ្នកស្លាប់នៅឡើយខណៈដែល ១៧នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ៕