- 2017-05-17 08:07:35
- សេដ្ឋកិច្ច
Pinjore Garden សួនលំហែដ៏ត្រជាក់ ទាក់ចិត្តមនុស្សគ្រប់វ័យនៅរដូវក្ដៅ
- 2017-05-17 08:07:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pinjore Garden សួនលំហែដ៏ត្រជាក់ ទាក់ចិត្តមនុស្សគ្រប់វ័យនៅរដូវក្ដៅ
ចន្លោះមិនឃើញ
Pinjore Garden គឺជាឈ្មោះសួនដ៏ធំមួយនៅរដ្ឋ Haryana ប្រទេសឥណ្ឌា ហើយវាកំពុងទាក់ទាញមនុស្យគ្រប់វ័យពីគ្រប់ទិសទី ព្រោះមានដើមឈើបញ្ចេញម្លប់ដ៏ត្រជាក់ អមជាមួយទេសភាពស្រស់ត្រកាលនៃធម្មជាតិជ្រលងដងភ្នំពីខាងក្រោយ។
បើទោះបីចូលដល់រដូវក្ដៅ ព្រះសុរិយាបញ្ចេញសូរ្យសែងបម្លែងជាកម្ដៅជះមកលើផែនដី ធ្វើឲ្យមនុស្សគ្រប់គ្នាបែកញើសស្ទើរជោគខ្លួន តែពេលបានឈានចូលដល់សួន Pinjore Garden ក៏ចាប់ផ្ដើមបង្ហាញទឹកមុខស្រស់ស្រាយឡើងវិញ។ ដើមឈើធំៗ រួមជាមួយការរចនាអាងទឹកគ្រប់ជាន់ បានទាញខ្យល់អាកាសបរិសុទ្ធពីតំបន់ភ្នំខាងក្រោយ ធ្វើឲ្យសួននេះ ក្លាយជាកន្លែងសម្រាកលំហែយ៉ាងប្រសើរ។
សួន Pinjore Garden បានចាប់រូបរាងតាំងពីសតវត្សទី១៧ លើផ្ទៃដីប្រមាណ ៤០ហិកតា ដោយក្នុងនោះមានការរចនាជាដំណាក់ ៧ជាន់ ហើយជាន់នីមួយៗមានលម្អដោយដើមឈើតូចធំ រួមទាំងអាងទឹកវែងអន្លាយ។ បើនៅពេលយប់វិញ ពន្លឺភ្លើងចិញ្ចាចបានបញ្ចេញរស្មី ប្រដេញជាមួយទឹកបាញ់ បង្កើតបានជាទស្សនីយភាពប្លែកភ្នែក គួរឲ្យគយគន់។
សួននេះ ត្រូវបើកឲ្យចូលទស្សនាសម្រាកលំហែ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១០យប់។ ចំពោះតម្លៃសំបុត្រវិញ គឺ ២០រូពី(១២០០រៀល) ក្នុងម្នាក់។ ក្រៅពីទស្សនាសួន អ្នកទេសចរក៏អាចសាកល្បងបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៅលើខ្នងអូដ្ឋ ក្នុងតម្លៃមួយជុំ ១០០រូពី(៦០០០រៀល) សម្រាប់មនុស្ស ២នាក់ ព្រមទាំងការហែលទឹកលេងយ៉ាងជក់ចិត្តផងដែរ៕
ទស្សនារូបភាព និងវីដេអូ ដែលផ្ដិតដោយក្រុមការងារ Sabay៖