- 2017-05-31 01:09:17
- សេដ្ឋកិច្ច
កម្សាន្តអារម្មណ៍នៅបឹង Sukhna ទីលម្ហែដ៏ពេញនិយមក្នុងប្រទេសឥណ្ឌា
- 2017-05-31 01:09:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្សាន្តអារម្មណ៍នៅបឹង Sukhna ទីលម្ហែដ៏ពេញនិយមក្នុងប្រទេសឥណ្ឌា
ចន្លោះមិនឃើញ
Sukhna Lake ជាបឹងសិប្បនិម្មិតដ៏ធំមួយនៅក្រុង Chandigarh ប្រទេសឥណ្ឌា ដែលកំពុងទាក់ទាញភ្ញៀវទេសចរមកលម្ហែកម្សាន្តរាល់ថ្ងៃ ដោយសារអាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធ បូករួមជាមួយទេសភាពភ្នំធម្មជាតិដាច់កន្ទុយភ្នែក។
បឹង Sukhna Lake កើតឡើងដោយស្នាដៃមនុស្សពិតៗក្នុងឆ្នាំ ១៩៥៨ ហើយលាតសន្ធឹងក្នុងប្រវែងប្រមាណ ៣គីឡូម៉ែត្រ។ មនុស្សភាគច្រើន បានទៅកម្សាន្តនៅមាត់បឹងនេះ នាពេលព្រលឹមដើម្បីស្រូបយកខ្យល់អាកាសធម្មជាតិ ហើយនាពេលល្ងាច យុវវ័យ ព្រមទាំងគូស្នេហ៍ បានណាត់ជួបគ្នាជិះទូកលម្ហែយ៉ាងច្រើនកុះករ។
ការជិះទូកដោយប្រើជើងធាក់ សម្រាប់គ្នា ២នាក់ មានតម្លៃ ៤០០រូពី(៦ដុល្លារ) ក្នុងរយៈពេលកន្លះម៉ោង។ ចំណែកទូកដែលមានកន្លែងអង្គុយ៤ ត្រូវចំណាយ ៦០០រូពី(៩ដុល្លារ) សម្រាប់រយៈពេលកន្លះម៉ោង។ ក្រៅពីជិះទូកកម្សាន្ត អ្នកទៅលេងនៅបឹង Sukhna Lake ក៏អាចជិះអូដ្ឋលេងតាមដងផ្លូវ និងភ្លក់រសជាតិម្ហូបដ៏ល្បីនានាប្រចាំប្រទេសឥណ្ឌាផងដែរ៕
ទស្សនារូបភាព និងវីដេអូដែលផ្ដិតដោយក្រុមការងារ Sabay៖
ចុចអាន៖ អត្ថបទទាក់ទងនឹងប្រទេសឥណ្ឌា