• 2017-06-20 03:26:45
  • ព័ត៌មាន

ថ្មី​បំផុត! Cyber Sex Extortion បច្ចេកទេស​បោក​​ឱ្យ​ស្រាត​ គំរាម​ទារ​ប្រាក់​ថ្មី​នៅ​កម្ពុជា

  • 2017-06-20 03:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ ​លោក អ៊ូ ផាន់​ណារិទ្ធ ជា​សាស្ត្រាចារ្យ​ផ្នែក​បច្ចេកវិទ្យា និង​សុវត្ថិភាព​កុំព្យូទ័រ​ បាន​ឱ្យ​ដឹង​ថា Cyber Sex Extortion គឺ​ជា​បច្ចេកទេស​នៃ​ការ​បោក​ប្រាក់​ម្យ៉ាង​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​នារី (ភាគ​ច្រើន​នៅ​ក្រៅ​ប្រទេស) ជាមួយ​នឹង​បុគ្គល​ជា​បុរស​នៅ​ក្នុង​ស្រុក។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា នារី​នោះ​ភាគ​ច្រើន​ គឺ​ចាប់​ផ្ដើម​បង្កើត​ទំនាក់ទំនង​ជាមួយ​បុរស​នោះ ក្នុង​រយៈ​ពេល​វែង ឬ​ក៏​ខ្លី ហើយ​បន្ទាប់​មក​ព្យាយាម​ឲ្យ​បុរស​ម្នាក់​នោះ ស្រាត​សំលៀក​បំពាក់​ទាំង​អស់​នៅ​ពី​មុខ WebCam។ នៅ​ក្នុង​ដំណើរ​ការ​នេះ ខាង​នារី​បាន​ធ្វើ​ការ​ថត (record) រាល់​សកម្មភាព​ទាំង​អស់​របស់​ជន​រងគ្រោះ​បុរស ហើយ​នឹង​ប្រើប្រាស់​វា​ដើម្បី​គំរាម​ទារ​ប្រាក់។

តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជៀសវាង?

១. សូម​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​អ្នក​ដែល​មិន​ដែល​ស្គាល់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត

២. មិន​ត្រូវ​យល់​ព្រម​តាម​ដំណើរ​ណា​មួយ​ឡើយ ដូចជា​ការ​ដោះ​សំលៀក​បំពាក់​នៅ​ពី​មុខ WebCam

៣. សូម​រាយការណ៍​ទៅ​ប៉ូលិស​ជា​បន្ទាន់ បើ​សិន​ជា​អ្នក​ទទួល​បាន​នូវ​សារ ឬ​ការ​ទូរសព័្ទ​ពី​នណា​ម្នាក់ ដែល​ព្យាយាម​គំរាម​ទារ​ប្រាក់​ពី​អ្នក​៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម