• 2017-08-06 08:24:57
  • ព័ត៌មាន

មែនក៏អី! យុវជន​គ្មានរបស់​ទំ​នើប​ប្រើ​មិន​ចូល​ចំណោម​គេ​​?

  • 2017-08-06 08:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ភារៈ​ទំនើបនិយម បាន​បង្អួត​បង្ហាញ​ភាព​ទាន់​សម័យ​កាល រីឯ​មនុស្ស​ក៏​ចាប់​ចិត្ត​ចាប់​អារម្មណ៍ ព្រម​ទៅតាម​នោះ​ដែរ​។ ដោយ​គេ​បញ្ចេញ​នូវ​ភាព​ស៊ីវិល័យ​ទាន់សម័យ​ថ្មី ដូចជា​ការប្រើប្រាស់​ទូរសព្ទ​ដៃ​ទំនើប​ៗ​ឡាន ម៉ូតូ​ទំនើបៗ ជាពិសេស​ការ​ស្លៀកពាក់​ទាន់សម័យ​ម៉ូត​ពេញ​និយម​ជា​ដើម។ ផ្ដើម​ពី​នោះ​ក៏​មាន​យុវជន​ខ្លះ​បង្ហាញ​ទស្សនៈ​ថា ការ​ដែល​ពុំ​មាន​របស់​ទំនើបៗ​ប្រើ​ គឺ​មិន​ចូល​ចំណោម​នឹង​គេ។

យុវវ័យកំពុងមមាញឹក ចុចទូរសព្ទ

យុវជន​ បញ្ញា​ អាយុ ២២​ឆ្នាំ​ បាន​និយាយ​ថា ការ​មាន​សម្ភារៈ​ទំនើបនិយម ប្រើ​ ​វា​ពិត​ជា​​ឡូយ​ឆាយ​មែន​ ​តែ​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ចំណាយ​ពេលវេលា​ជាមួយ​របស់​ទាំងនោះ​ច្រើន​ ហើយ​ថែមទាំង​បាន​ចាយ​វាយ​លុយកាក់​យ៉ាង​ខ្ជីខ្ជា​។ លើសពី​នេះ​ទៀត វា​បាន​បង្ក​ឲ្យ​មនុស្ស​មាន​គម្លាត​ចេញពី​គ្នា​ដាច់​ដោយ​ឡែក​ អាច​និយាយ​ថា មាន​ការ​រើសអើង​គ្នា។

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​​​យុវជន យុវតី​មួយ​ចំនួន​បាន​ប្រើប្រាស់​របស់​ទំនើបៗ​​ ដែល​សឹងតែ​រោងចក្រ​ផលិត​មិនទាន់​ កញ្ញា ដាលីស​ ជាបុគ្គលិក​ក្រុម​ហ៊ុន​មួយ​បាន​ប្រាប់​ថា ​ វា​ពិបាក​ដែរ​ ព្រោះ​មនុស្ស​សម័យ​នេះ​ គេ​ចូល​ចិត្ត​ប្រើ​ប្រាស់​របស់​ទាន់​សម័យ​ និង​​ទំនើប​​ ដូចនេះ​បើ​គ្មាន​របស់​ទំនើបៗ​ដូចគេ​ទេ​ចូល​ចំណោម​គេ​មិន​ចុះ​ និង​មាន​អារម្មណ៍​ថា ខ្មាសគេ​ដែរ​។

ចំណែក​យុវជន​​ ដាវិន បាន​និយាយ​ថា ពេល​ទៅ​ណា​មក​ណា​ខ្ញុំ​​សង្កេត​ឃើញ​យុវវ័យ​ឥឡូវ​គឺ​ចូល​ចិត្ត​ប្រើ​ប្រាស់​របស់​ទំ​នើប​ៗ​ តាម​គ្នា​ណាស់​ ជាក់​ស្ដែង​ដូច​ជា​​ទូរស័ព្ទ​​អញ្ចឹង​ ព្រោះ​នៅ​ពេល​ឃើញ​គេ​កាន់​ទូរស័ព្ទ​ទំនើប​ៗ​ ជា​ធម្មតា​មនុស្ស​យើង​អ្នក​ណា​មិន​ចង់​បាន​​របស់​ទំនើប​ប្រើ​នឹង​គេ​ ហើយ​បើ​យើង​អត់​មាន​គឺ​មាន​អារម្មណ៍​​ថា​ដូច​ជា​អត់​ចូល​ចំណោម​គេ​​​​​ សូម្បី​តែ​មិត្តភក្ភិ​នៅ​កន្លែង​ការងារ​ដែល​មាន​របស់​ទំនើប​ប្រើ​​ក៏​ខ្ញុំ​មិន​សូវ​ជា​ហ៊ាន​ចូល​ជិត​គេ​ដែរ​។

ចំពោះ​កញ្ញា ថាវី អាយុ២៤ឆ្នាំ​​ បាន​លើក​ឡើង​ថា មាន​​របស់​ប្រើ​ទំនើបៗ​ក៏​អាច​ចូល​ចំណោម​គេ​ចុះ ​ អត់​មាន​ក៏​អាច​ចូល​ចំណោម​គេ​ចុះ​ តែ​បើ​មាន​វិញ​វា​ក៏​ល្អដែរ​ វា​ប្រសើរ​ជាង​អត់​មាន​។ ​កញ្ញា បន្ត​ថា កាល​ដែល​យើង​គិត​ថា ​ចូល​ចំណោម​គេ​ចុះ​ឫ​មិន​ចុះ​នោះ​ គឺ​វា​អាស្រ័យ​លើ​យើង​ខ្លួន​ឯង​ បើ​យើង​គិត​ថា វា​រឿង​ធម្មតា​ ៗ។ អ្នក​ណា​មិន​ចង់​មាន​មិន​ចង់​បាន​របស់​ល្អ​ៗ​ប្រើ​ តែ​ធ្វើ​មិច​បើ​អត់​ ដូច​ពាក្យ​ចាស់​ពោល​ថា «បើ​ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី» ៕

អត្ថបទ៖ ហេង ស្រីនាង

មតិយោបល់
អត្ថបទពេញនិយម