• 2017-10-30 03:31:07
  • ព័ត៌មាន

ចំណាយពេល ១៤ឆ្នាំ ដើរថតរូបដើមឈើចំណាស់បំផុត ឯលទ្ធផលគួរឲ្យភ្ញាក់ផ្អើល

  • 2017-10-30 03:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ជា​អ្នក​ថត​រូប​ម្នាក់ មាន​ឈ្មោះ​ថា Beth Moon មក​ពី​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក បាន​ចំណាយ​ពេល ១៤ឆ្នាំ ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​ថត​រូប​ដើមឈើ​ដែល​មាន​អាយុកាល​ចំណាស់ៗ​បំផុត។

អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​ដើមឈើ​ទាំង​នេះ បាន​រស់រាន​មាន​ជីវិត​នៅ​លើ​ភព​ផែនដី។ មិនតែប៉ុណ្ណោះ ដើមឈើ​ខ្លះ​មាន​អាយុ​កាល​ចំណាស់ រហូត​ដល់​រាប់​ម៉ឺន​ឆ្នាំ​ទៀត​ផង។ បំណែក​នៃ​ប្រវត្តិសាស្ត្រ​ទាំង​នេះ ខ្លះ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ភព​ផែនដី ដែល​អនុញ្ញាត​ឲ្យ​ពួកវា​រស់​នៅ​បាន​យូរ​អង្វែង ខណៈ​ខ្លះ​ទៀត​កំពុង​ប្រឈម​ការ​គំរាមកំហែង។

Moon បាន​ប្រាប់​ឲ្យ​ដឹង​ថា «ដើមឈើ​ជាច្រើន​ដែល​ខ្ញុំ​បាន​ថត វា​បាន​រស់រាន​មាន​ជីវិត ដោយសារ​តែ​ពួក​វា​នៅ​ឆ្ងាយ​ពី​មនុស្ស , នៅ​លើ​ភ្នំ , តំបន់​ឯកជន ឬ កន្លែង​ដែល​គេ​ការពារ។ ដើម​ឈើ​ប្រភេទ​ខ្លះ មាន​តែ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន នៅ​លើ​ពិភពលោក​ប៉ុណ្ណោះ»៕

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ដើម​ឈើ​ចំណាស់​បំផុត​មួយ​ចំនួន ដែល Moon បាន​ថត៖

ចុច​អាន៖

ប្រភព៖ indy100 ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម