• 2017-11-24 03:00:00
  • ព័ត៌មាន

បញ្ជាក់ប្រាក់​ពិន័យ​សម្រាប់​អ្នកចោល​សម្រាម​ផ្ដេសផ្ដាស​ ប្រយ័ត្ន​គេផាក​អត់ដឹង​ខ្លួន​

  • 2017-11-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​អនុក្រឹត្យស្ដីពី​ការគ្រប់គ្រង​សម្រាម​ សំណល់​រឹងទី​ប្រជុំជន​ ​ចំពោះ​បុគ្គលណា​ដែលបោះ​ចោលសំរាម​ សំណល់​រឹង​នៅតាម​ទី​សាធារណៈ​ តាម​ដង​ផ្លូវ ទីវាល​ដី​កម្ម​សិទ្ធិ​ ឬទី​កន្លែង​ដែល​រដ្ឋបាល​រាជធានី​ ក្រុង ស្រុក​ ហាមឃាត់​។ ​បុគ្គល​ដែល​មិនគោរព ​នឹង​ត្រូវទទួល​ការពិន័យ​អន្តរការណ៍​ជាប្រាក់​ និង​ទណ្ឌកម្ម​ដូចខាង​ក្រោម​៖

-ចំនួន​ ២ម៉ឺនរៀលចំពោះ​អ្នកដំណើរ​ អ្នកទេស​ចរណ៍​ និងត្រូវ​ប្រមូល​សំអាតយក​ទៅដាក់​ធុង​សំរាម​សាធារណៈ​។

-ចំនួន ​៥ម៉ឺនរៀល​ ចំពោះ​អ្នកលក់​ដូរ​តាមដង​ផ្លូវ​ ឬលើ​ទីសាធារណៈ ​និង​ត្រូវប្រមូល​វេចខ្ចប់​យក​ទៅ​ដាក់​នៅទីតាំង​ដែល​អាជ្ញាធរ​បានកំណត់​។

-ចំនួន​ ២សែនរៀល ​ចំពោះ​អ្នកលក់​ដូរតាម​ផ្ទះ​ ​ភោជនីយដ្ឋាន​ និងទី​កំសាន្ត​ និងត្រូវ​ប្រមូល​ សំអាត​ និង​ដឹកចេញ​យក​ទៅ​ទីលាន​។

-ចំនួន​ ៤សែន​រៀល​ ចំពោះ​រោងចក្រ​ សហគ្រាស​ ក្រុមហ៊ុន ​និងត្រូវទទួល​ខុសត្រូវ​លើការ​ប្រមូល​ សំអាត​ និងដឹក​ចេញយក​ទីលាន​។

ក្នុងករណី​មិនរាង​ចាល​ ត្រូវ​ទទួលការ​ពិន័យ​អន្តរការណ៍​ជាប្រាក់​ទ្វេដង​នៃប្រាក់​ន័យអន្តរការណ៍​លើកមុន​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់