• 2018-06-27 08:01:39
  • ព័ត៌មាន

ស្ដែងៗ! មេខ្លាឃ្មុំត្រូវរថភ្លើងកិនគួរឲ្យអាសូរ ក្រោយព្យាយាមជួយកូនៗ (មានវីដេអូ)

  • 2018-06-27 08:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​បង្ហាញ​ពី​សកម្មភាព​មេ​ខ្លា​ឃ្មុំ​មួយ​ក្បាល​ត្រូវ​រថភ្លើង​បុក និង​កិន ខណៈ​កំពុង​ព្យាយាម​ជួយ​កូន​តូច​ពីរ​ក្បាល​ឲ្យ​គេច​ចេញ​ពី​ផ្លូវ។

វីដេអូ​នេះ ត្រូវ​បាន​ថត​ដោយ​​អ្នក​បើក​រថភ្លើង​ក្នុង​រដ្ឋ Sakha ភាគឦសាន​ប្រទេស​រុស្ស៊ី។ ដំបូង​ឡើយ​អ្នក​បើក​រថភ្លើង​ខាង​លើ បាន​ព្យាយាម​បន្ថយ​ល្បឿន​ព្រម​ទាំង​ស្រែក​ឲ្យ​ខ្លា​ឃ្មុំ​ទាំង​នោះ​គេ​ច​ចេញ។ ប៉ុន្តែ​មេ​ខ្លា​ឃ្មុំ និង​កូន​ទាំង​ពីរ​មិន​បាន​គេច​នោះ​ទេ ទើប​លោក​សម្រេច​ចិត្ត​បន្ថែម​ល្បឿន និង​ស៊ីផ្លេ​ដើម្បី​បន្លាច​ពួក​វា។ ផ្ទុយ​ទៅ​វិញ មេ​ខ្លា​ឃ្មុំ​បាន​បែរ​ខ្នង​និង​ព្យាយាម​រត់​ស្រប​តាម​ខ្សែ​រថភ្លើង​ដើម្បី​ការ​ពារ​កូន​ទាំង​ពីរ ជាហេតុ​ធ្វើ​ឲ្យ​រថភ្លើង​បុក និង​កិន​វា​តែ​ម្ដង។

ទោះ​យ៉ាង​ណា​ក៏​ដោយ កូន​ខ្លា​ឃ្មុំ​ទាំង​ពីរ​បាន​រួច​​ជីវិត​ដោយ​រត់​គេច​ពី​ផ្លូវ​រថភ្លើង និង​រត់​ចូល​ទៅ​ក្នុង​ព្រៃ​អស់ ចំណែក​មេ​របស់​វា​ត្រូវ​បាន​សារព័ត៌មាន​រាយការណ៍​ថា បាន​ងាប់​បាត់​ទៅ​ហើយ៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម