/6617b8bd85a8f_1712830620_medium.jpg)
- 2024-04-11 11:18:56
- ព័ត៌មាន
សាំងធម្មតាឡើង ១០០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតឡើង១៥០៛/លីត្រ ទូទាំងប្រទេសកម្ពុជា
- 2024-04-11 11:18:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាំងធម្មតាឡើង ១០០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតឡើង១៥០៛/លីត្រ ទូទាំងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
នៅទូទាំងប្រទេសកម្ពុជា ប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,៥០០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,២៥០៛/លីត្រ សម្រាប់រយៈពេលកំឡុងពេល ១០ថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅក្នុងពេលថ្មីៗនេះ។
តាមពិតទៅបើផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈកំឡុង ១០ថ្ងៃខាងមុខ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៧៦៣៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៥១៣៛/លីត្រ។
ប៉ុន្តែសម្រាប់កម្ពុជាបានលក់ក្រោមទីផ្សារអន្តរជាតិនេះ គឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរ បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុងជិត១០ថ្ងៃមុនចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤កន្លងទៅ សាំងធម្មតាគឺលក់ក្នុងតម្លៃ ៤,៤០០៛/លីត្រ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៤,១០០៛/លីត្រ នៅទូទាំងប្រទេសកម្ពុជា៕