• 2022-03-03 07:48:00
  • ព័ត៌មាន

ច្បាស់ហើយ! ស្រាយចំងល់ច្រើនឆ្នាំដែលខ្មែរមួយចំនួនតែងហៅឈ្មោះច្រឡំគ្នារវាងព្រលិតនិងលំចង់

  • 2022-03-03 07:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមវចនានុក្រម លំចង់ ជាពាក្យកំចីសៀម មកពីពាក្យ លិនចង (ลินจง) ។ នៅស្រុកថៃ លិនចង សំដៅលើអម្បូរ ឧប្បលធំៗ មានពណ៌ផ្កាឈូកស្រាល តែនៅក្នុងវចនានុក្រម និងនៅក្នុងការប្រើប្រាស់ពាក្យរបស់ជនជាតិខ្មែរយើង អោយនិយមន័យលំចង់ឬរំចង់ឬលលិនចង នេះទៅជា នីលុប្បល គឺជាឧប្បលមួយប្រភេទ ដើមសម្បុរស្វាយស្រគាំ ហើយមានផ្កាសម្បុរពណ៌ «ខៀវស្វាយ» ។

ដូចនេះនីលុប្បល មិនមែនជា ព្រលិតដើមធំៗដែលយើងប្រទះក្នុងទីផ្សាយកមក ស្លរម្ចូរព្រលិតនោះទេ តែវាជាប្រភេទឧប្បលមានដើមតូចៗ ហើយមានផ្កាពណ៌ខៀវកាត់ស្វាយ ។

ចំណែក ព្រលិត ឬ ព្រលឹត ជាពាក្យ ខ្មែរសំដៅលើក្រុម ឧប្បលច្រើនប្រភេទ មានច្រើនពណ៌ ក្រហម លឿង ស មានដើមអាចធ្វើអន្លក់បន្លែបាន ព្រលឹតខ្លះមានដើមស្រួយ ខ្លះមានដើមស្វិត។ ដូចនេះពាក្យព្រលឹតនេះមានន័យធំទូលំទូលាយ គ្រប់ដណ្តប់ពីលើ អម្បូរព្រលិតដែលស្រដៀងគ្នា ទាំងអស់។ តែជាទូទៅ យើងច្រើនសំដៅតែលើ ព្រលឹតដែលជាអន្លក់តែប៉ុណ្ណោះ ៕

រូបភាព៖ ផ្កាលំចង់
រូបភាព៖ ផ្កាព្រលិត

ប្រភព៖ បុរាណចារ្យ

មតិយោបល់